ជនជាតិវៀតណាមរត់ចូលផ្ទះឱសថស្ថានពេជ្រសុទ្ធាវី បង្កការភ្ញាក់ផ្អើល សង្ស័យបែកថ្នាំ
ភ្នំពេញ៖ បុរសជនជាតិវៀតណាមម្នាក់សង្ស័យបែកថ្នាំមកស្រុកខ្មែរបានបីថ្ងៃរត់ចូលផ្ទះឱសថស្ថានពេជ្រសុទ្ធាវី បង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោងប្រមាណ១០និង៣០នាទីព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០១៩ នៅផ្ទះឱសថស្ថានពេជ្រសុទ្ធាវី លេខ១៩ ផ្លូវ ២៨៦សង្កាត់អូឡាំពិកខណ្ឌបឹងកេងកង ។ ប្រភពបានអោយដឹងថា មុនកើតហេតុគេឃើញជនជាតិវៀតណាម ៤នាក់នៅមុខផ្ទះកើតហេតុ មួយសន្ទុះជនជាតិវៀតណាមម្នាក់បានរត់ចូលផ្ទះឱសថស្ថាន រួចចេញមកវិញហើយក៏រត់ចូលទៅវិញឡើងជាន់ទី១ចូលទៅក្នុងផ្ទះបាយ រួចក៏បានទាញទ្វារបន្ទប់ផ្ទះបាយបិទហើយបានខ្ទប់មាត់ចុងភៅជាស្ត្រីពីរនាក់មិនអោយស្រែកនឹងមិនឲ្យទូរស័ព្ទមកខាងក្រោម ឃើញដូច្នេះជនជាតិវៀតណាម៣នាក់ទៀតដែលឈរនៅមុខផ្ទះកើតហេតុក៏បានរត់ចូលទៅខាងក្នុងដើម្បីទៅហៅជនជាតិវៀតណាមនោះចេញមកក្រៅឃើញសភាពការណ៍មិនស្រួលម្ចាស់ផ្ទះបានយកសោរទៅចាក់ទ្វារពីខាងក្រៅ បន្ទាប់មកបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលអូឡាំពិក។ បន្ទាប់មកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ អូឡាំពិកបានមកដល់រួចក៏បានវាយខ្នោះជនជាតិវៀតណាមម្នាក់ ក្នុងចំណោម៤នាក់ដោយឡែក៣នាក់ទៀតត្រូវបានសមត្ថកិច្ចហៅទៅសាកសួរប៉ុស្តិ៍ដើម្បីធ្វើកំណត់ហេតុ។ ក្រោយពេលសមត្ថកិច្ចធ្វើតេស្តទឹកនោមទើបដឹងថាជនជាតិវៀតណាមរូបនេះមានសារធាតុញៀន។
Read More