មន្ត្រីនគរបាលម្នាក់របួសធ្ងន់ ខណៈជិះម៉ូតូដួលខ្លួនឯង
ភ្នំពេញ៖ មន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់បែកមុខមាត់ ខណៈដែលជិះម៉ូតូលឿនមិនប្រយត្ន័ដួលបោកនិងថ្នល់ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រ ចូលថ្ងៃទី៧ខែកញ្ញាឆ្នាំ២០១៩នៅចំណុចរង្វង់មូល វិមានឯករាជ្យ តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកែងកង១ ខណ្ឌចំការមន។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជាមន្ត្រីនគរបាល រូបនោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីីឆ្នាំ២០១៨ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1GV-8528ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតដួលខ្លួនឯងបោកនិងថ្នល់បែកមុខមាត់និងភ្នែកមួយចំហៀងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនិកហុង ហាក់ដឹងយកទៅសង្គ្រោះភ្លាមៗ។ ក្រោយកើតហតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់យកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកែងកង១ រងចាំប្រគល់ជូនម្ចាស់វិញ៕
Read More