Thursday, November 28, 2024
Latest:

Day: September 15, 2019

សន្តិសុខ​សង្គម

ជិះម៉ូតូលឿន មិនប្រយ័ត្ន​ ជ្រុលបុករថយន្តពី​ក្រោយដួលបោកក្បាលស្លាប់

ភ្នំពេញ៖​ បុរសម្នាក់បើកម៉ូតូលឿនមិនប្រយត្ន័ ជ្រុលទៅបុកគូទរថយន្តពីក្រោយដួលបោកក្បាលស្លាប់​ យ៉ាងអាណោចអធម៌ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ​កើតឡើ ង​កាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី ១៥ ខែកញ្ញាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវបេតុង សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ​ ។ សពជនរងគ្រោះមានឈ្មោះ​ ម៉ាត់​ សម្រូត​ ភេទប្រុសអាយុ​៣៦ឆ្នាំ​ ជនជាតិខ្មែរឥស្លាម​ មុខរបរ លក់សាច់គោ រស់នៅភូមិដេីមគរ​ សង្កាត់ជ្រោយចង្វារ​

Read More
សន្តិសុខ​សង្គម

ឃ្លាំងជួសជុលម៉ាស៉ីត្រជាក់​មួយកន្លែងត្រូវអគ្គីភ័យឆាបឆេះ…

ភ្នំពេញ​៖​ អគ្គិភ័យ​បានឆាបឆេះឃ្លាំងជួសជុលម៉ាស៉ីនត្រជាក់​និងឃ្លាំងលក់រថយន្ត​ មួយកន្លែង​យ៉ាងសន្ធោសន្ធៅ​ បង្កឲ្យមានការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ​និងសមត្ថកិច្ចមូលដ្ឋាន​ចេញរថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងអន្តរាគមន៍បាញ់ពន្លត់ គ្រោះអគ្គិភ័យនេះកើតឡើងកាលពីវេលា​​ម៉ោង​០៥និង៤៥នាទីល្ងាច​ថ្ងៃទី១៥​ខែកញ្ញា​ ​ឆ្នាំ២០១៩​ នៅចំណុចឃ្លាំងជួសជុលម៉ាស៉ីនត្រជាក់ នៅក្បែស្ពានអាកាសផ្សារដី​ហុយ​ តាមបណ្តោយផ្លូវហាណូយ ក្រុមទី០៨ភូមិចុងផ្លូវខាងលិច​សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ សមត្ថកិច្ចបានឲ្យដឹងថា ម្ចាស់ឈ្មោះ​ ទីតាំងមានឈ្មោះ តុង ធូ ភេទ​ប្រុស​ អាយុ​ ៨៣ឆ្នាំ

Read More
ព័ត៌មាន​ជាតិ

ឯកឧត្តម គួច​ ចំរើន ចុះពិនិត្យអូរប្រឡាយនៅ​សង្កាត់លេខ៤

ព្រះសីហនុ៖​ នៅព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០​១៩​ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដឹកនាំមន្រ្តីសាលាក្រុង មន្ទីរជំនាញ បានចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងនៅតាមអូរប្រឡាយ ក្នុងក្រុងព្រះសីហនុ ដើម្បីធ្វើការប្រមូលសំរាមចេញពីកន្លែងដែលកកស្ទះនៅតាមអាងចម្រោះទឹក ១៦ហិកតា ស្ថិតក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ។ ក្នុងឱកាសចុះពិនិត្យទីតាំងខាងលើ ឯកឧត្ដមអភិបាលខេត្ត បានណែនាំឱ្យមន្ត្រីសង្កាត់​ក្រុង និងមន្ទីរជំនាញពាក់ព័ន្ធចុះស្ដារសំរាមចេញពីផ្លូវទឹកដើម្បីអោយទឹកហូរបានលឿន រំដោះទឹកជន់លិចផ្ទះប្រជាពលរដ្ឋនៅក្នុងភូមិសាស្ត្រតំបន់ទំនាបក្នុងក្រុងព្រះសីហនុ

Read More
សន្តិសុខ​សង្គម

ទឹកភ្លៀងជន់លិចកំណាត់ផ្លូវជាតិលេខ៣​អាជ្ញាធរផ្អាកធ្វើចរាចរណ៍បណ្ដោះអាសន្ន

ព្រះសីហនុ៖ បើតាមអាជ្ញាធរឃុំសាមគ្គីបានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៥ខែកញ្ញា ឆ្នាំ២០១៩ នេះ​ កំណាត់ផ្លូវលំក្រាលគ្រោះក្រហមភ្ជាប់ពីផ្លូវជាតិលេខ៣(វាលរេញ-កំត)ចូលទៅភូមិព្រែកក្រាញ់ឃុំសាមគ្គី ចំណុចកំពង់ផ្ការ ស្ថិតក្នុងភូមិបឹងរាំង​ ត្រូវបានជំនន់ទឹកភ្លៀងជន់លេច​ ហូរកាត់លើផ្លូវ ។ ជាមួយគ្នានេះអាជ្ញាធរឃុំអំពាវនាវអាចថាសុំផ្អាករថយន្តធ្វើចរាចរណ៍ជាបណ្តោះអាសន្នសិន ហើយសម្រាប់ថ្មើជើងមុនឆ្លងកាត់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ព្រោះទឹក​ហូរឆ្លងកាត់មានកម្ពស់ប្រមាណជាកន្លះម៉ែត្រ និងប្រវែងជា៧០ម៉ែត្រ ។ អាជ្ញាធរបានបញ្ចាក់ថា ការលិចហូរលើផ្លូវចំណុចនេះ ជាលើកទី៣ហើយ សម្រាប់ឆ្នាំនេះតែយ៉ាងណាមិនបះពាល់ដល់លំនៅ ឋាន​តែបះពាល់ដល់ដំណាំស្រូវខ្លះ៕

Read More