ស្ត្រីម្នាក់មកលេងកូននៅភ្នំពេញ ដើរឆ្លងផ្លូវរថយន្តបុករបួសធ្ងន់
ភ្នំពេញ ៖ ស្រី្តវ័យចំណាស់ម្នាក់រួមដំណើរជាមួយក្រុមគ្រួសារ ចុះពីលើរថយន្តក្រុងដើរឆ្លងផ្លូវត្រូវរថយន្តមួយគ្រឿងបើកដោយជនជាតិចិន មកបុកពេញទំហឹងរងរបួសធ្ងន់ ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ៧និង ៥០នាទីយប់ថ្ងែ ទី០១ ខែកញ្ញា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។ តាមការរៀបរាប់ពីកូនស្រីជនរងគ្រោះបានឲ្យដឹងថា មុនកើតហេតុគាត់បានទាក់ទងក្រុមគ្រួសារនៅឯស្រុកកំណើត ឯខេត្តព្រៃវែងឲ្យមកលេងនៅភ្នំពេញ ព្រោះគាត់ទើបបើកប្រាក់ខែ ចង់នាំម្ដាយហូបអីឆ្ងាញ់ៗ
Read More