ស្នងការបញ្ជាក់ថា មន្ត្រីនគរបាលឈ្មោះ ភា ស្រីល័ក្ខ ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ តាំងពីថ្ងៃទី០៧ខែសីហា ឆ្នាំ២០១៨
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបដិសេធ ថានិងសូមធ្វេីការបញ្ជាក់ជួនសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទូទៅថា មន្ត្រីនគរបាលឈ្មោះ ភា ស្រីល័ក្ខ ភេទស្រី ឋាន:អនុសេនីយ៍ទោ អត្តលេខ ៧៤៨៤៥ ត្រូវបានបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិ តាំងពីថ្ងៃទី០៧ខែសីហា ឆ្នាំ២០១៨ មកម្លែះ ប៉ុន្តែប្រសិនបេីបុគ្គលរូបនេះប្រព្រឹត្តិបទល្មេីសផ្សេងៗ សូមបងប្អូនទៅដាក់ពាក្យបណ្តឹងតាមបណ្តាប៉ុស្តិ៍ ខណ្ឌ សមត្ថកិច្ចនឹងចាត់វិធានការតាមផ្លូវច្បាប់។
Read More