ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បើករថយន្ត បត់ឆ្លងផ្លូវលឿនមិនប្រយត្ន័ជ្រុលទៅបុកម៉ូតូមួយគ្រឿង ជិះដោយបុរសម្នាក់បណ្តាលឲ្យផ្លោងជិត១០ម៉ែត្រទៅបោកនឹងខឿនផ្លូវបែកក្បាលស្លាប់យ៉ាងអាណោចអាធម៌ គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធ្រាតឈាន ចូលថ្ងៃទី៣០ខែតុលាឆ្នាំ២០១៩នៅចំណុចមុខក្រុមហ៊ុន លក់រថយន្តតូយូតា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ ។ សពជនរងគ្រោះមានឈ្មោះ លៀង លីហុង ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរដឹកឥវ៉ាន់ស្នាក់នៅក្នុងបុរីចំការដូងសង្កាត់ដង្កោ ខណ្ឌដង្កោ។ បើតាមប្រភពព័ត៌ព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ត ឡិចសុីសRX-300មួយគ្រឿងពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AN-5652 បើកបរដោយបុរសវ័យចំណាស់ម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី
Read More