ភ្នំពេញ៖ រថយន្តស៊េរីទំនើបមួយគ្រឿង បេីកចុះពីលេីស្ពានអាកាសក្បាលថ្នល់ក្នុងល្បឿនលឿនមិនប្រយត្ន័ជ្រុលទៅបុករបាំងថ្មចែក ទ្រូងផ្លូវបណ្តាលឲ្យបាក់អស់២កង់ គ្រោះថ្នាក់ចរាចរណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៩ នៅចំណុចមុខក្រសួងវប្បធម៍និងវិចិត្រសិល្បះ តាមបណ្តោយផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ប្រភពពីសាក្សីនៅកន្លែងហេតុបានឲ្យដឹងថា មុនពេលកេីតហេតុគេបានឃេីញរថយន្តមួយគ្រឿងម៉ាករថយន្តFROTUNER ពណ៍ទឹកប្រាក់ ស្លាកលេខបាត់ដំបង2A-6191 បើកចុះពីលេីស្ពានអាកាសក្បាលថ្នល់ទិសដៅពីត្បូងទៅជេីងក្នុងល្បឿនលឿនខណៈមកដល់ចំណុចកេីតហេតុមិនប្រយត្ន័ក៏ជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់២កង់ចំណែករថយន្ត មិនទាន់អស់ល្បឿនទៅបានប្រហែល៤០ម៉ែត្របែកកង់ទៅមុខលែងរួចសំណាងល្អមិនមានរងរបួស។ ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋាននិងសមត្ថកិច្ចជំនាញបានចុះមកដល់ចំណុចកេីតហេតុវាស់វែងស្ទូចយករថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញរងចាំដោះស្រាយតាមច្បាប់៕
Read More