សាហាវណាស់! នគរបាលខេត្តកណ្តាលម្នាក់វៃប្រពន្ធមិនទាន់រៀបការ រលូតកូនត្រូវនាងដាក់ពាក្យបណ្ដឹង
ភ្នំពេញ ៖ មន្ត្រីនគរបាលម្នាក់មានឈ្មោះ ជិន ជឿន ដែលគេដឹងថា បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល ផ្នែកបុគ្គលិក បានរងការចោទប្រកាន់ពីស្ត្រីម្នាក់ថាប្រើអំពើហឹង្សាលើរូបនាងរហូតរបួសធ្ងន់ (រលូតកូន)ហេតុការណ៍កើតឡើងកាលពីថ្ងៃទី១៤ខែតុលាឆ្នាំ២០១៩ នៅក្បែរអូតែលភ្នំពេញ ខណ្ឌដូនពេញ។ យោងតាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះនិងដើមបណ្តឹងមានឈ្មោះ ស.ស.ល អាយុ២៦ឆ្នាំបានអោយដឹងថា រូបនាងបានទៅដាក់ពាក្យបណ្តឹងតាំងពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ហើយសមត្ថកិច្ចជំនាញទទួលពាក្យបណ្តឹងហាក់បីដូចជា ព្រងើយកណ្តើយក្នុងការជួយរកយុត្តិធម៌ជូននារី ជនរងគ្រោះនឹងទារកត្រូវបានស្លាប់បាត់បង់ជីវិតចេញពីផ្ទៃម្តាយ(រលូតកូន
Read More