ជនជាតិចិនបើករថយន្តបុករថយន្តជនជាតិខ្មែរ របួសធ្ងន់ស្រាល៧នាក់
ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់បើករថយន្តតូយ៉ូតាព្រូសលឿនដូចហោះមិនប្រុងប្រយត្ន័ជ្រុលទៅបុករថយន្ត ហាយឡិនឌ័រកំពុងបត់ឆ្លងផ្លូវបណ្តាលបុរស២នាក់រងរបួសធ្ងន់និង៥នាក់ទៀតរបួសស្រាល។ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០១៩ នៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្ស៊ីកែងនឹងផ្លូវលេខ២៦១ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ស ពាក់ស្លាក លេខ ប-មានជ័យ2A-9636 បើកបរដោយបុរសម្នាក់និងមានអ្នករួមដំណើរនិង៦នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីទិសដៅពីកើតទៅលិច
Read More