Thursday, November 28, 2024
Latest:

Day: November 8, 2019

សន្តិសុខ​សង្គម

បញ្ជួនជនសង្ស័យជនជាតិចិន​ ចាប់ជំរិតទា​ប្រាក់ចិនដូចគ្នាទៅតុលាការ

ភ្នំពេញ៖​ នៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ សមត្ថកិច្ចជំនាញនៃការិយាល័យ​ប្រឆាំងការជួញដូរមនុស្ស និងការពារ អនិតិជន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បាន​បញ្ជូនជនសង្ស័យជាជនជាតិចិន ចំនួន០៥​នាក់​ទៅតុលាការ ក្រោមការចោទប្រកាន់ពីបទ បង្ខាំងមនុស្សទុកជំរិតទាប្រាក់ រំលោភ​លើលំនៅដ្ឋាន បង្ខាំងអាជីវកម្ម និងធ្វើឲ្យបាត់បង់ការងារ​ ដែលប្រព្រឹត្តកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចហាង ស៊ីន

Read More
ព័ត៌មាន​ទាន់​ហេតុការណ៍

ក្រុមការងារចម្រុះ រដ្ឋបាលខេត្តសៀមរាបនិងអាជ្ញាធរអប្សរាចុះពិនិត្យរកមធ្យោបាយធ្វើយ៉ាងណាចាប់កូនក្រពេីដែលបានលែងនៅកសិន្ធុប្រាសាទអង្គរវត្ត

សៀមរាប៖ នៅថ្ងៃ ទី ០៨ ខែវិច្ឆិកា ឆ្នាំ ២០១៩ នេះ ដោយមានការណែនាំពីឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្ត សៀមរាប ក្រុមការងារចម្រុះ រដ្ឋបាលខេត្ត អាជ្ញាធរនិងអប្សរា មន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ បានចុះពិនិត្យ កន្លែង

Read More
សន្តិសុខ​សង្គម

រថយន្តកូរ៉េបុកបុរសម្នាក់ជិះម៉ូតូរុឺម៉កដើរទិញអេតចាយ ស្លាប់យ៉ាងអាណោចអធម៌

ភ្នំពេញ៖ បុរសអ្នកដើរទិញអេតចាយ​ម្នាក់ត្រូវ​ រថយន្ត​ កូរ៉េ​ ១តោនកន្លះ​ បុកពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់ធ្ងរ​ ស្លាប់ពេលបញ្ជួន​ទៅមន្ទីរពេទ្យ​ ដល់ពាក់កណ្ដាលផ្លូវ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាល​ពីវេលាម៉ោង២និង៥០នាទី​រំលងអធ្រាត្រចូលទី៨ខែវិច្ឆិកាឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៣​ ក្បែ(ស្ពាន៧មករា)​ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ ។ -សពបុរសរងគ្រោះមានឈ្មោះ វ៉ុល ថា ភេទប្រុស អាយុ

Read More
ព័ត៌មាន​ជាតិ

អភិបាលរាជធានីភ្នំពេញជម្រុញឱ្យក្រុមការងារ គ្រប់ផ្នែកសម្រុកធ្វើការងារឱ្យបានរួចរាល់តាមផែនការក្នុងឱកាសបុណ្យជាតិធំៗជាប់គ្នានេះ

ភ្នំពេញ៖អភិបាលរាជធានីភ្នំពេញលោកឃួងស្រេងបានជម្រុញឱ្យក្រុមការងារនិងមន្រ្តីពាក់ព័ន្ធចំណុះរដ្ឋបាលរាជធានីភ្នំពេញសម្រុកបង្ហើយការងាររបស់ខ្លួនដែលនៅសេសសល់បន្តិចបន្តួចឱ្យបានរួចរាល់ទាំងស្រុងនៅថ្ងៃនេះព្រោះថាបុណ្យឯករាជ្យជាតិនិងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកឆ្នាំ២០១៩ឈានជិតមកដល់ហើយ។រាជធានីភ្នំពេញត្រូវតែស្រស់ស្អាតជាងឆ្នាំកន្លងទៅដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរជាតិអន្តរជាតិមកពីគ្រប់ទិសទី។ ការជម្រុញបែបនេះរបស់លោកឃួងស្រេងបានធ្វើឡើងកាលពីរសៀលថ្ងៃទី៦ខែវិច្ឆិកាក្នុងកិច្ចប្រជុំមួយជាមួយកម្លាំងមានសមត្ថកិច្ចអាជ្ញាធរខណ្ឌទាំង១៤និងមន្ទីរពាក់ព័ន្ធមួយចំនួននៅសាលារាជធានីភ្នំពេញ។ លោកឃួងស្រេងបានមានប្រសាសន៍ថាគ្រប់ភាគីពាក់ព័ន្ធត្រូវសម្រុកពន្លឿនការកែលម្អសោភណ័ភាពនិងហេដ្ឋរចនាសម្ព័ន្ធនានាដែលនៅសេសសល់ឆ្ពោះទៅរៀបចំព្រះរាជពិធីអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកក្នុងឆ្នាំ២០១៩នេះដើម្បីទាក់ទាញភ្ញៀវទេសចរជាតិអន្តរជាតិមកលេងព្រះរាជពិធីបុណ្យនេះឲ្យបានកាន់តែច្រើននិងមានភាពអធិកអធម។ ជាងនេះទៅទៀតលោកអភិបាលក៏បានសុំឱ្យអ្នកពាក់ព័ន្ធទាំងអស់យកចិត្តទុកដាក់បំផុតលើបញ្ហាសំរាមទាំងការរៀបចំទុកដាក់ការផ្សព្វផ្សាយអប់រំពីការវេចខ្ចប់ការពង្រាយធុងឬកញ្ឆេសំរាមការប្រមូលសំរាមចេញពីបរិវេណពិធីនិងកន្លែងសប្បាយភាពនានាត្រូវតែធានាឱ្យបានទាន់ពេលវេលានិងល្អបំផុត។ លោកអភិបាលរាជធានីបានសុំឱ្យប្រជាពលរដ្ឋចូលរួមវេចខ្ចប់និងទុកដាក់សំរាមតាមធុងឬកញ្ឆេសំរាមឱ្យបានត្រឹមត្រូវដើម្បីសោភណ្ឌភាពរាធានីរបស់យើង។ ពាក់ព័ន្ធដល់ការតុបតែងនិងការត្រៀមលក្ខណៈសម្បត្តិក្នុងពិធីបុណ្យធំៗខាងលើនេះលោកសាំពិសិដ្ឋប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថាមកដល់ពេលនេះសម្រេចបាន៩៥ភាគរយហើយមន្រ្តីជំនាញនៃមន្ទីរសាធារណការសហការជាមួយអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធបានធ្វើសកម្មភាពកែលម្អរសោភណ័ភាពបរិស្ថាននៅក្នុងតំបន់បរិវេណកន្លែងប្រារព្វព្រះរាជពិធីកែលម្អរសួនច្បារសាធារណៈភ្លើងបំភ្លឺចម្រុះពណ៌ឲ្យកាន់តែភ្លឺច្បាស់និងស្អាតជាងមុនរួមទំាងការស្ថាបនាបង្គន់អនាម័យសាធារណៈជាច្រើនកន្លែងដើម្បីបង្កភាពងាយស្រួលដល់ភ្ញៀវទេសចរជាតិអន្តរជាតិបានប្រើប្រាស់ដោយសេរីមិនគិតតម្លៃសេវាអ្វីឡើយជាពិសេសបានធ្វើបង្គន់អនាម័យតទឹកភ្លើងជូនដល់កីឡាករអ៊ុំទូកគ្រប់កន្លែងស្នាក់នៅក្នុងតំបន់អូស៊ីអាយស៊ី។បន្ថែមពីនេះការ តុបតែងរបាកាត់ទន្ទឹងផ្លូវដើម្បីស្វាគមន៍ភ្ញៀវទេសចរមកលេងកម្សាន្តនៅក្នុងព្រះពិធីបុណ្យអុំទូកនៅទីតំាងសំខាន់ៗចំនួន៤កន្លែងដូចជានៅតំបន់រម្មណីយដ្ឋានវត្តភ្នំមហាវិថីព្រះនរោត្តមខាងជើងវិមានឯករាជ្យលើផ្លូវព្រះស៊ីសុវត្ថិនិងក្បែររង្វង់មូលសម្តេចព្រះសង្ឃរាជជួនណាត។ លោកឃួងស្រេងបានបន្ថែមថាគ្រប់ដើមឈើធំៗនៅតាមដងមហាវិថីវិថីនិងផ្លូវសំខាន់ៗជាច្រើនត្រូវបានតុងតែងភ្លើងពណ៌និងលាបថ្នាំស្ទើរួចរាល់ទាំងស្រុង។នៅតាមសួនច្បារនិមួយៗមានព័ទ្ធខ្សែជុំវិញដើម្បីការពារសោភណ្ឌភាពសម្រស់នៃសួនច្បារទាំងនោះ។ សូមជម្រាបថាព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែនិងអកអំបុកសម្រាប់ឆ្នាំ២០១៩នេះនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១០ទី១១និងទី១២ខែវិច្ឆិកាហើយនឹងមានទូកងទូកមួងមកពីតាមបណ្តាខេត្តចូលរួមជាច្រើន។ តាមប្រវត្តិនៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបអកអុំបុកនិងសំពះព្រះខែរៀបចំឡើងដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹកខ្មែរដែលបានរំដោះទឹកដីរួចផុតពីការជិះជាន់របស់ពួកខ្មាំងសត្រូវ។ពិធីនេះបានទទួលការនិយមគាំទ្រពីសំណាក់ប្រជាពលរដ្ឋគ្រប់ទិសទីហើយនាំគ្នាប្រារព្ធធ្វើជារៀងរាល់ឆ្នាំដោយមានការប្រណាំងទូកអុំនិងទូកចែវបុរស–នារីបណ្ដែតប្រទីបអកអំបុកនិងសំពះព្រះខែឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំប្រជាពលរដ្ឋកម្ពុជា៕

Read More