អាសូរ! ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់ត្រូវរាន្តទេវតា ធ្លាក់សង្កត់ស្លាប់យ៉ាងអាណោចអធម៌
ភ្នំពេញ ៖ គួរឲ្យសង្វេគខ្លាំងណាស់ ដែលក្មេងប្រុសម្នាក់អាយុទើបតែ៣ឆ្នាំបានតោងរាន្តទេតាដែលដាក់នៅមុខផ្ទះ បណ្ដាលឲ្យបាក់សង្កត់ពីលើស្លាប់ពេលបញ្ចូនទៅដល់មន្ទីពេទ្យគុន្ធាបុប្ឋា ហេតុការណ៍ភ្ញាក់ផ្អើលគួរឲ្យសង្វេកនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្បែរសាលាកសិកម្មចំការដូង ស្ថិតក្នុងភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ ។ សពក្មេងប្រុសមានឈ្មោះ អឿន ចេស្ដា អាយុ៣ឆ្នាំ នៅផ្ទះជាមួយឪពុកម្ដាយ ត្រង់ចំណុចកើតហេតុខាងលើ ។
Read More