សង្ស័យដាក់ជ្រុលបើករថយន្ត ធ្លាក់ផ្លូវគាបជាប់ក្នុងរថយន្តរងរបួសធ្ងន់
ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តលឿនមិនប្រុងប្រយ័ត្នជ្រុលចង្កូតធ្លាក់ផ្លូវគាបជាប់ក្នុងរថយន្តបានប្រជាពលរដ្ឋជួយសង្គ្រោះ ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ នឹង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវ វិមានឈ្នះឈ្នះ ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។ យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តមួយគ្រឿង ម៉ាកឡិចសុីសRx300 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2M-2313 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងខ្លាំងដោយ ធ្វើតាមបណ្ដោយផ្លូវ វិមានឈ្នះឈ្នះ ទិសដៅពីកើតទៅលិច
Read More