ឆេះគុម្ពត្រែងនៅសង្កាត់បឹងទំពុន២ផ្អើលប្រជាពលរដ្ឋរស់នៅជិតខាងយកទឹកបាញ់ពន្លត់
ភ្នំពេញ ៖ គុម្ពត្រែងដ៏ធំល្វិងល្វើយមួយកន្លែងក្នុងភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ ត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅជិតខាងជាខ្លាំង និងបាននាំគ្នាតទយោទឹកបាញ់ពន្លត់ យ៉ាងញ៉ាប់ដៃញ៉ាប់ជើង កាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី៥ខែធ្នូ ឆ្នាំ២០១៩ ។ តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា នៅព្រលប់ថ្ងៃកើតហេតុ គឺមានក្មេងៗអ្នករើសអេតចាយ បាននាំគ្នាដុតខ្សែភ្លើងដើម្បីយកស្ពាន់ទុកលក់។ ប៉ុន្តែដោយសារពួកគាត់មានការធ្វេសប្រហែសមិនបានពន្លត់ភ្លើងឲ្យរលត់អស់ ទើបភ្លើងបានឆេះរាលដាលដល់គុម្ពត្រែង
Read More