ទីតាំងចាក់ភ្នាល់បាល់មួយកន្លែងត្រូវកម្លាំងចំរុះ គណ:បញ្ជាការឯកភាពខណ្ឌទួលគោក ចុះបង្ក្រាប
ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌទួលគោក និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលផ្សារដើមគរ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការ ជាមួយកម្លាំងគណ:បញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយលោក ទៀវ សំអឿន អភិបាលរង ខណ្ឌបានចុះត្រួតពិនិត្យនិងបង្ក្រាបជាក់ស្ដែងនៅទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ចាក់ភ្នាល់បាល់តាមអនឡាញ) ។ ប្រតិបត្តការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១៣ខែធ្នូឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ២៥B ផ្លូវលេខ២២៣ក្រុមទី៤៦ ភូមិ១៣សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
Read More