Thursday, November 28, 2024
Latest:

Day: December 19, 2019

ព័ត៌មាន​ជាតិ

ប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខ តំណែង បំពាក់ឋានន្ដរស័ក្កិ និងប្រគល់ ប័ណ្ណសរសើរ ជូនមន្រ្ដីនគរបាលជាតិចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ សរុប១១៧នាក់

ភ្នំពេញៈ នៅសាលប្រជុំខណ្ឌដង្កោ នារសៀលថៃ្ងព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹង ថៃ្ងទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ បានប្រារព្ធ ពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខ តំណែង

Read More
ព័ត៌មាន​ជាតិ

លោកឧកញ៉ាអ៊ុចសម្បត្តិស្នើឲ្យតុលាការ​យកវត្ថុតាងដែលសមត្ថកិច្ចផ្ញើនៅនឹងលោក​ទៅបំផ្លាញចោលតាមនីតិវិធី

ភ្នំពេញ)៖លោកឧកញ៉ាអ៊ុចសម្បត្តិរស់​នៅ​ផ្ទះលេខ៥ផ្លូវហ្វតធើរៀបុរីប៉េងហួតសង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩បានដាក់លិខិតចូលសាលាដំបូងរាជធានី​ភ្នំពេញស្នើសុំឲ្យតុលាការប្រមូលយកវត្ថុតាងដែលសមត្ថកិច្ចបានផ្ញើនៅនឹងរូបលោកជាបណ្ដោះអាសន្នក្នុងពេលកន្លងទៅនោះយកទៅបំផ្លាញ់ចោលតាមនីតិវិធី។ ការស្នើសុំតុលាការនេះបានធ្វើឡើងដោយយោងតាមសាលក្រមព្រហ្មទណ្ឌលេខៈ​៣៥៤៦ចុះថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨របស់សាលាដំបូងរាជធានីភ្នំពេញនិងកំណត់​ហេតុអនុវត្តចុះថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩។ លោកឧកញ៉ាអ៊ុចសម្បត្តិបញ្ជាក់ជូនលោក​ប្រធានតុលាការក្រុងភ្នំពេញថាកាលពីថ្ងៃទី​០៥ខែធ្នូឆ្នាំ២០១៨សាលា​ដំបូងរាជធានី​ភ្នំពេញបានបើកសវនាការជាសាធារណៈជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ៥៣៤០ចុះថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៨ដោយសម្រេចពិន័យជាប្រាក់ចំនួន១០,០០០,០០០(ដប់លាន) រៀលនិងសម្រេចប្រគល់ទីតាំងផ្ទះលេខ០១ផ្លូវQ០៦សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញដែលត្រូវសមត្ថកិច្ចបិទទ្វារឃ្លុំបេជា​បណ្ដាះអាសន្ននិងវត្ថុតាងចាប់យកចំនួន០៦​មុខជូនម្ចាស់ដើមវិញនិងសម្រេចរឹបអូសវត្ថុតាងqចាប់យកចំនួន១៧មុខទុកបំផ្លាញចោលដូចមានចែងនៅក្នុងសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ៣៥៤៦ចុះថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨របស់សាលាដំបូងរាជធានីភ្នំពេញ។ នៅនៅព្រឹកថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំសមត្ថកិច្ចចំរុះរួមមាននរគបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះទៅអនុវត្តសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ៣៥៤៦ចុះថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨របស់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់។នៅពេលអនុវត្តសាលក្រមសមត្ថកិច្ចបានសម្រេចផ្ញើវត្ថុរឹបអូសមួយចំនួននៅនឹងខ្ញុំបាទដើម្បីរក្សាទុកជាបណ្ដោះអាសន្នដោយមូលហេតុថាសមត្ថកិច្ចពុំទាន់មានកន្លែងរក្សាទុកវត្ថុទាំងនោះនៅឡើយដូចមានក្នុងកំណត់ហេតុអនុវត្តចុះថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩ភ្ជាប់មកជាមួយស្រាប់។ លោកឧកញ៉ាអ៊ុចសម្បត្តិបន្ថែមថាដោយការផ្ញើវត្ថុរឹបអូសខាងលើនេះគឺត្រូវបានផ្ញើនិងរក្សាទុកនៅក្នុងបរិវេណផ្ទះរបស់ឈ្មោះហ៊ីមសុភ័ក្ក្រស្ថិតនៅទីតាំងផ្ទះលេខ៥ផ្លូវហ្វតធើរៀបុរីប៉េងហួតសង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញហាលថ្ងៃហាលភ្លៀងអស់រយៈពេលជិតមួយឆ្នាំ(រងចាំសេចក្ដីសម្រេចពីតុលាការនិងសមត្ថកិច្ចអនុវត្ត) បើគិតមកដល់បច្ចុប្បន្នដែលវាអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពសមាជិកក្រុមគ្រួសាររបស់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរពីព្រោះវត្ថុទាំងនោះគឺជាវត្ថុធាតុដើមដែលបំលែងទៅជាសារធាតុគីមីងាយនឹងប៉ះពាល់ដល់សុខភាពនិងបរិស្ថានប្រសិនបើទុកដាក់មិនបានត្រឹមត្រូវតាមបច្ចេកទេស។ មួយវិញទៀតវត្ថុធាតុដើមមួយចំនួនបានហួសកាលបរិច្ចេទប្រើប្រាស់និងខូចគុណភាពបង្កឲ្យមានក្លិនមិនល្អបង្កឲ្យខូចបរិយាកាសនៅក្នុងបរិវេណផ្ទះរបស់របស់ខ្ញុំបាទនិងផ្ទះរបស់អ្នកជិតខាងរបស់របស់ខ្ញុំបាទព្រមទាំងសាយភាយសារធាតុគីមីផ្សេងៗទៀតបណ្ដាលឲ្យមានបញ្ហាផ្លូវដង្ហើមនិងមេរោគសើស្បែកធ្ងន់ធ្ងរដល់អ្នករស់នៅក្បែរវត្ថុទាំងអស់នោះ។ ដូច្នេះសូមតុលាការនិងសមត្ថកិច្ចជំនាញមេត្តាចាត់វិធានការប្រមូលយកវត្ថុបញ្ញើខាងលើចេញពីផ្ទះរបស់របស់លោកឲ្យបានឆាប់រហ័សបំផុតដើម្បីកុំឲ្យបង្កផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតសមាជិកគ្រួសាររបស់លោកនិងអ្នកជិតខាងរបស់លោក៕

Read More
សិល្បៈ​និង​វប្បធម៌

នាយចឺម ត្រូវយុវជនម្នាក់​វៃឲ្យរង​របួសធ្ងន់​ ​ដោយសារឆាតឆ្លងឆ្លើយស្នេហាជាមួយ​សង្សារគេ! តាមពិតញ្ចឹងសោះ

ខេត្តប៉ៃលិន៖​ យុវជនម្នាក់កើតភ្លើងប្រច័ណ្ឌ​បានប្រើហិង្សា​ យកឈើវាយដំទៅលើនាយចឺម តារាចំរៀង ដោយចោទប្រកាន់ថា នាយចឺម​ បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សា​របស់ខ្លួន ហេតុការណ៍ភ្ញាក់ផ្អើលដ៏ចម្លែងនេះបានកើតឡើងកាលវេលាម៉ោង០៤​និង២០រសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ សុខ មេសា ហៅ​ នាយចឺម

Read More
សិល្បៈ​និង​វប្បធម៌

បន្ទាប់ពីនាយចឺមជនដៃដល់ម្នាក់វៃ​ ឲ្យរបួសធ្ងន់​ ស្រាប់តែនាយក្រូចចេញមុខ​បក​ស្រាយ

ភ្នំពេញ៖​ដូច​អ្វីដែលមហាជន​បាន​ទទួល​ជ្រាប​​ហេីយ​ថា​ កាល​ពី​វេលាម៉ោង០៤​និង២០នាទី​រសៀលទី១៨ខែធ្នូឆ្នាំ២០១៩​ម្សិលមិញ​ គីមាន​ព័ត៌មានថា​ នាយ​ ចឺម​ តារា​ចម្រៀង​ដ៏​ល្បី​ក្នុង​ផលិតកម្ម​សាន់ដេ​ ត្រូវ​បាន​យុវជនម្នាក់​ ​ប្រេី​ប្រាស់​អំពី​ហិ​ង្សា​ វា​យបណ្ដាលឲ្យរងរបួសដៃជើង​និងក្បាលបែកដេ៥ថ្នេរ​ ​របួសធ្ងន់ធ្ងរ​។ ហើយបេីតាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យដែលបានប្រើហិង្សាដ៏សាហាវឃោឃៅទៅលើ​ នាយ​ ចឺមតារាចំរៀងដោយចោទប្រកាន់ថានាយ​ ចឺម​ បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សាររបស់ខ្លួនរហូត​កើតជារឿងប្រចណ្ឌ​ ទេីប​ធ្វើ​អោយ​ជនដៃដល់ទ្រាំមិនបាន​ក៏ផ្ទុះ​ជា​កំហឹងបានយក​​កំណាត់ឈើប្រេវែងប្រហែល១ម៉ែត្រមកវាយទៅលើនាយ​ ចឺម​ បណ្ដាលឲ្យ​រង​របួសធ្ងន់និង​បង្កការភ្ញាក់ផ្អើល​តែម្តង​ ព្រម​ទាំងបែកទូរស័ព្ទម៉ាកអាយហ្វូន​អិច​មួយគ្រឿង(ខូចទាំងស្រុង)។

Read More
ព័ត៌មាន​ជាតិ

កម្លាំងនគរបាលខេត្តតាកែវ​ ក្របួចមុខសញ្ញាចោរ​លួចនិងប្លន់បាន២នាក់

ខេត្តតាកែវ ៖ ក្រោយពីបានកំណត់មុខសញ្ញា និងស្រាវជ្រាវយ៉ាងម៉ត់ចត់​ តាមគោល​ការ​ដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ ចំពោះមុខសញ្ញាលួច ឆក់ ប្លន់ក្នុងមូលដ្ឋាន នៅថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០១៩វេលាម៉ោង១០និង​៣០នាទីព្រឹកកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកត្រាំកក់ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីអំពើលួច(ម៉ូតូ)។ សមត្ថកិច្ចឲ្យដឹងថា​ ជនសង្ស័យដែលឃាត់​ខ្លួនទី០១៖​ មានឈ្មោះ សៀង

Read More
សិល្បៈ​និង​វប្បធម៌

នាយចឺម ត្រូវយុវជនម្នាក់វៃឲ្យរង​របួសធ្ងន់​ ​ដោយសារឆាតឆ្លងឆ្លើយជាមួយសង្សារគេ​សង្ស័យជារឿងថតMV

ខេត្តប៉ៃលិន៖​ យុវជនម្នាក់កើតភ្លើងប្រច័ណ្ឌ​បានប្រើហិង្សា​ យកឈើវាយដំទៅលើនាយចឺម តារាចំរៀង ដោយចោទប្រកាន់ថា នាយចឺម​ បានឆាតឆ្លងឆ្លើយស្នេហាទៅកាន់សង្សា​របស់ខ្លួន ហេតុការណ៍ភ្ញាក់ផ្អើលដ៏ចម្លែងនេះបានកើតឡើងកាលវេលាម៉ោង០៤​និង២០រសៀលថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩ នៅចំណុចបុរីម្កុដពេជ្រ ស្ថិតក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ សុខ មេសា ហៅ​ នាយចឺម

Read More
សន្តិសុខ​សង្គម

រថយន្តដឹកដីក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀមុី កំពុងធ្វើអោយពលរដ្ឋរស់នៅខណ្ឌដង្កោក្តៅក្រហាយយ៉ាងខ្លាំង

MC ៖ ដោយសារតែទ្រាំមិនបានទៅនិងសកម្មភាពដឹកដីបំផ្លាញផ្លូវសាធារណៈ និងប៉ះពាល់បរិស្ថាន ប្រជាពលរដ្ឋរស់នៅខណ្ឌដង្កោ បានប្រតិកម្ម សម្រេចចិត្តលើកគ្នាបិទផ្លូវមិនអោយក្រុមរថយន្តដឹកដី ក្រុមហុ៑ន លី គឹមហេង និងក្រុមហុ៑ន ទ្រី សៀមុី និងក្រុមហ៊ុន ៣ទៅ៤ផ្សេងទៀត មិនអោយបើកបរឆ្លងកាត់ក្នុងភូមិរបស់ពួកគាត់បន្តទៀត ។ បាតុភាពផ្ទុះការបិទផ្លូវមិនអោយ រថយន្តដឹកដី ក្រុមហុ៑ន

Read More
សន្តិសុខ​សង្គម

ឆក់ទូរសព្ទ័បានសម្រេចតែរត់មិនរួចត្រូវបាន​សមត្ថកិច្ចដេញក្របួចបាន

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌបឹងកេងកង ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌ​ បានចាប់ឃាត់ខ្លួនជនសង្ស័យ២នាក់​ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃមួយគ្រឿងពីជនរងគ្រោះម្នាក់បានសម្រេចតែរត់មិនរួច ហេតុការណ៍ឃាត់ខ្លួននេះបានធ្វើឡើងកាល​ពីម៉ោង០៨និង៣០នាទីយប់ថ្ងៃទី១៨ខែធ្នូឆ្នាំ​២០១៩​ នៅត្រង់មុខផ្ទះលេខ១១៩ផ្លូវលេខ​៣០៤សង្កាត់បឹងកេងកងទី២​ ខណ្ឌបឹងកេង​កង​ រាជធានីភ្នំពេញ​ ។ យោងតាមរបាយការណ៍របស់សមត្ថកិច្ចបាន​ឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនទាំង២នាក់រួមមាន៖​ ទី១/ មានឈ្មោះ ហេង ចន្ទម៉ាប់ ភេទប្រុសអាយុ១៧ឆ្នាំជនជាតិខ្មែរ​

Read More
សន្តិសុខ​សង្គម

អង្គុយលើម៉ូតូមើលហេតុការណ៍គ្រោះថ្នាក់​ចរាចរណ៏​ស្រាប់តែដាច់ផ្ងាធ្លាក់ពីលើម៉ូតូស្លាប់​យ៉ាងអាណោចអធម៌

ភ្នំពេញ ៖ បុរសវ័យចំណាស់ម្នាក់អង្គុយលើ​ម៉ូតូមើលករណីគ្រោះថ្នាក់ចរាចរ​ណ៏​ ស្រាប់តែធ្លាក់ពីលើម៉ូតូដាច់ផ្ងាមកខាងក្រោយស្លាប់​បាត់បង់ជីវិតភ្លាមៗមួយរំពេចគួរឲ្យសង្វេក ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៨និង៣០នាទីយប់ថ្ងៃទី​១៨ខែធ្នូឆ្នាំ២០១៩នៅតាមបណ្ដោយផ្លូវបេតុង​ ក្រោយទីលានចាក់សំរាមចាស់ ក្នុងភូមិចំរើនផល៣ សង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សពជនរងគ្រោះមានឈ្មោះ ផេង តេត ភេទប្រុសអាយុ៥៨ឆ្នាំ មុខរបរត់ម៉ូតូឌុប ស្នាក់នៅជិតកន្លែងកើតហេតុនិងមានស្រុកកំនើតនៅ​ភូមិលេខ១ ឃុំជ្រោយតាកែវ ស្រុកកោះធំ ខេត្តកណ្ដាល។

Read More