ជនសង្ស័យ២នាក់(លួចហែកហ្វេស ប៊ុកផ្ញើសារ ឆបោកប្រាក់តាមវីង)ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ
បាត់ដំបង៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ទោ ឈឿង គឹមសុង ប្រធានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល ខេត្ត សហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្តកែប ដែលដឹកនាំដោយលោកវរសេនីយ៍ទោ កើតដាវុធ បានបើកប្រតិបត្តិការ បង្ក្រាបករណី ឆបោក (លួចបន្លំគណនីហ្វេសប៊ុករួចផ្ញើសារឲ្យផ្ញើប្រាក់តាមភ្នាក់ងារផ្ទេរប្រាក់វីង) ប្រតិបត្តិការណ៍បង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង០៥និង៤៥នាទីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នៅចំណុចលើផ្លូវបេតុង
Read More