ភ្នំពេញ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបើករថយន្តខ្វះការប្រុងប្រយត្ន័៣ជ្រុលចង្កូតទៅបុករបាំងថ្ម ចែកទ្រូងផ្លូវរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៩និង១០នាទីយប់ថ្ងៃទី២៥ខែ ធ្នូឆ្នាំ២០១៩ នៅចំណុចមុខស្ថានទូតជប៉ុន តាមបណ្ដោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ខណ្ឌចំការមន រាជធានីភ្នំពេញ។ យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត មួយគ្រឿង ពណ៌ខ្មៅពាក់ស្លាកលេខ រដ្ឋ25-2-0617 បើកបរដោយបុរសម្នាក់ សង្ស័យស្រវឹងស្រា ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះនរោត្តម ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុក៏បានគេចពីម៉ូតូមួយគ្រឿងជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង
Read More