Thursday, November 28, 2024
Latest:

Month: December 2019

ព័ត៌មាន​ជាតិ

តុលាការចេញដីកាបង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ដែលវាយ​ នាយ ចឺម ដាក់គុកបណ្ដោះអាសន្ន

ប៉ៃលិន៖ លោក តាន់ គឹមហៀក ចៅក្រម​ស៊ើបសួរ នៃសាលា​ដំបូងខេត្តប៉ៃលិន ល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩បានចេញដីកា​បង្គាប់ឲ្យឃុំខ្លួនជនត្រូវចោទ ង៉ែត លីទី ដាក់ពន្ធនាគារបណ្ដោះអាសន្ន​រយៈពេល០៤ខែ គិតត្រឹមថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ ដល់ថ្ងៃទី​២០ ខែ មេសា ឆ្នាំ ២០២០

Read More
ព័ត៌មាន​ជាតិ

ព្រឹកថ្ងៃទី២១ខែធ្នូនេះចៅក្រមស៊ើបសួរ​បន្តនិតិវិធីសាកសួរថៅកែការ៉ាស់​សាំង PTT​និងចោទប្រកាន់ជាផ្លូវការ

ភ្នំពេញ៖នៅព្រឹកថ្ងៃទី២១ខែធ្នូឆនាំ២០១៩​នេះ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានី​ភ្នំពេញ បន្តនីតិវិធីសាកសួរ​ ថៅកែការ៉ាស់​សាំង PTT លោក សារុន វីថូរ៉ាត់ កូនប្រុស​លោក ច័ន្ទ សារុន តំណាងរាស្ត្រ​ ខេត្តតា​កែវដែលបានចោទប្រកាន់ជាផ្លូវការពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។ នៅដំណាក់កាលនេះ ចៅក្រមស៊ើបសួរ នឹងសម្រេចឃុំខ្លួនឬមិនឃុំខ្លួន ជនត្រូវចោទ

Read More
សន្តិសុខ​សង្គម

សង្ស័យភ្លើងប្រចណ្ឌ័! កូនប្រុសអធិការនគរ​បាលក្រុងបាវិត​ ដកកាំភ្លើងបាញ់ថៅកែហាងសំណាង​អាណេរបួសធ្ងន់

ស្វាយរៀង៖​ លោក​ កែវ​ ចិត្រា​ ដែលគេបាន​ស្គាល់ថា​ ជាកូនប្រុសបង្កើត​ របស់​ លោក​ កែវ​ គង់​ អធិការនគរបាលក្រុងបាវិត​ ផឹកស្រាស្រវឹងដកកាំភ្លើង​ខ្លីបាញ់​ ម្ចាស់ហាង​ ផឹកស៊ី​ យីហោ​ សំណាង​ អាណេ​ រងរបួសធ្ងន់​ ហេតុការណ៍ភ្ញាក់ផ្អើលគួរឱ្យរន្ធត់នេះបានកេីតឡេីងកាលពីវេលាម៉ោង០៦និង១០នាទី​ល្ងាចថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៩

Read More
សន្តិសុខ​សង្គម

នគរបាលឃាត់ខ្លួនជនជាតិចិន៤នាក់ពាក់ពន្ធ័ករណីបង្ខាំងមនុស្សខុសច្បាប់ ជំរិតទារប្រាក់

ភ្នំពេញ៖​កម្លាំងសមត្ថកិច្ច​ឃាត់ខ្លួនជនសង្ស័យ​ជាជនជាតិចិនចំនួន៤នាក់ពាក់ពន្ធ័ករណីចាប់​​បង្ខាំងមនុស្ស ជំរិតទារប្រាក់ ហេតុកាណ៍ឃាត់ខ្លួនជនសង្ស័យជាជនជាតិ​ចិន​ នេះបានធ្វើឡើងកាលពីវេលាម៉ោង០៥​និង​៤០នាទីល្ងាចថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩​ នៅ​ចំណុចសណ្ឋាគារជីងហាយវ័ន​ ផ្លូវ​លេខ​១៣៩ ក្រុម១៤ ភូមិ២ សង្កាត់វាលវង់ ខណ្ខ​៧មករា រាជធានីភ្នំពេញ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង៤​នាក់​ រួមមាន៖​ ទី១/ ឈ្មោះ LY KANGJIE ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន

Read More
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិ៍ផ្សារដើមគរឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀន៦កញ្ចប់

ភ្នំពេញ៖​ កម្លាំងនគរបាល​ ប៉ុស្តិផ្សារដើមគរ​ នៃអធិការដ្ឋានគរបាលខណ្ឌទួលគោក​ ឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ពន្ធ័ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ហេតុការឃាត់ខ្លួននេះបានធ្វើឡើងកាលពី​វេលាម៉ោង០២និង៥០ នាទីរសៀលថ្ងៃទី២០​ខែធ្នូឆ្នាំ២០១៩​ នៅចំណុចមុខផ្ទះលេខ៤៤ ផ្លូវលេខ២៣៤ ក្រុមទី២៧ ភូមិ៧ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពញ ។ សមត្ថកិច្ចបានឲ្យដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនមាន​ឈ្មោះ​ យុំាង សុទី ហៅ

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌដង្កោ​ ចាប់ថៅកែស្ថានីយ៍ប្រេង PTT នៅក្បែររង្វង់មូលគួរស្រូវ បញ្ជួន​ទៅតុលាការ ក្រោយផ្ទុះហិង្សាវៃគ្រូប​ង្រៀន

ភ្នំពេញ)៖ នៅវេលាម៉ោង ៣រសៀលថ្ងៃទី​ ២០ខែធ្នូ ឆ្នាំ២០១៩នេះ កម្លាំងនគរបាល នៃ​អធិការដ្ឋាននគរបាលខណ្ឌដង្កោ បាន​បញ្ជូនលោក សារុន វិធុរ៉ាក់ ថៅកែស្ថានីយ៍ប្រេង PTT នៅជិតរង្វង់មូលគួស្រូវ ខណ្ឌដង្កោ ទៅ​សាលាដំបូងរាជធានីភ្នំពេញ បន្ទាប់ពីបញ្ចប់ការសួរនាំនៅអធិការដ្ឋានខណ្ឌ ពាក់ព័ន្ធការ។ ប្រើប្រាស់អំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើគ្រូបង្រៀនម្នាក់ ហើយត្រូវបានចែកចាយព្រោងព្រាតនៅតាមបណ្ដាញសង្គម Facebook។

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌសែនសុខបង្ក្រាបទីតាំងជល់មាន់និងអាប៉ោងឃាត់ខ្លួនមនុស្សម្នាក់និងសម្ភារៈមួយចំនួន

ភ្នំពេញ៖​ កម្លាំងនគរបាលខណ្ឌសែនសុខ​ចុះ​បង្ក្រាប​ ទីតាំងដែលក្រុមញៀនល្បែងប្រមូលផ្ដុំគ្នា​ លួចលាក់លេងល្បែងជល់មាន់​និងអាប៉ោង​ មួយកន្លែងអ្នកលេងដឹងខ្លួនទាន់​រត់ចែកគ្នាបាតជើង​សព្រាត​ ហាក់បីដូចជាមាន​អ្នករាយការ​ប្រាប់អោយដឹងខ្លួនមុន​​ ហេតុការណ៍សមត្ថកិច្ចចុះបង្ក្រាបទីតាំងមាន់ជល់និងអា​ប៉ោងនេះបានធ្វើឡើងកាលពី​ម៉ោង​០១​និង​២០នាទីរសៀលថ្ងៃទី២០ខែធ្នូឆ្នាំ២០១៩​ នៅ​ត្រង់ចំណុចដីឡូត៍​មួយកន្លែង​ស្ថិតក្នុងភូមិភ្នំពេញ​ថ្មី​ សង្កាត់ភ្នេញថី​ ខណ្ឌ​សែនសុខ​ រាជ​ធានីភ្នំពេញ​ ។ សមត្ថកិច្ចបានអោយដឹងថា​ បន្ទាប់ពីទទួល​ព័ត៌មានរាយការណ៍ពីប្រជាពលរដ្ឋថា​ ទីតាំង​ខាងលើមានលេងល្បែងជល់មាន់និងអាប៉ោង​ ភ្លាមៗកម្លាំងនគរបាល​ បានចុះមក​ដល់​ តែក្រុមអ្នកញៀនល្បែងទាំងនោះបាន​ដឹងខ្លួនមុននាំគ្នារត់ចែកជើងគ្នាអស់ដោយឃាត់ខ្លួនបានតែបុរសម្នាក់និងម៉ូតូចំនួន៣​គ្រឿង​ធុងទឹកកកមួយមាន់​ជល់ប្រហែល៣​ក្បល​ ចាន់អាប៉ោងមួយនិងសម្ភារៈពាក់ពន្ធ័មួយចំនួន​ទៀត​ ។

Read More
សន្តិសុខ​សង្គម

នគរបាលខណ្ឌច្បារអំពៅ​ ឃាត់ខ្លួនមុខ​សញ្ញាជួញដូរគ្រឿងញៀនម្នាក់ដកហូតថ្នាំ​ញៀន១៧កញ្ចប់

ភ្នំពេញ៖ កម្លាំងនគរបាល ជំនាញខណ្ឌច្បារអំពៅ ដឹកនាំកម្លាំងដោយ​ លោក​ វរសេនីយ៍ត្រី ឡូ ភារម្យ អធិការរង​ទទួលផ្នែកបទល្មើស​គ្រឿងញៀន សហការជាមួយ​ កម្លាំងនគរបាលប៉ុស្ដិ៍ច្បារអំពៅ២ ធ្វើការបង្ក្រាបជាក់​ស្ដែង​ នូវមុខសញ្ញាចែកចាយ​ និងជួញ​ដូរគ្រឿងញៀនខុសច្បាប់​ ដោយឃាត់​ខ្លួនជនសង្ស័យម្នាក់​ ដកហូតថ្នាំញៀនបាន​១៧​កញ្ចប់ ការបង្ក្រាបនេះបានធ្វើឡើងកាល​ពីរសៀលថ្ងៃទី​១៩ ខែធ្នូ ឆ្នាំ២០១៩​ នៅចំណុចខ្ទមចាស់ទុកចោល

Read More
ព័ត៌មាន​ជាតិ

ប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខ តំណែង បំពាក់ឋានន្ដរស័ក្កិ និងប្រគល់ ប័ណ្ណសរសើរ ជូនមន្រ្ដីនគរបាលជាតិចំណុះអធិការដ្ឋាននគរបាលខណ្ឌដង្កោ សរុប១១៧នាក់

ភ្នំពេញៈ នៅសាលប្រជុំខណ្ឌដង្កោ នារសៀលថៃ្ងព្រហស្បតិ៍ ៨រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹង ថៃ្ងទី ១៩ ខែធ្នូ ឆ្នាំ ២០១៩ បានប្រារព្ធ ពិធីប្រកាស ផ្ទេរភារកិច្ច តែងតាំងមុខ តំណែង

Read More
ព័ត៌មាន​ជាតិ

លោកឧកញ៉ាអ៊ុចសម្បត្តិស្នើឲ្យតុលាការ​យកវត្ថុតាងដែលសមត្ថកិច្ចផ្ញើនៅនឹងលោក​ទៅបំផ្លាញចោលតាមនីតិវិធី

ភ្នំពេញ)៖លោកឧកញ៉ាអ៊ុចសម្បត្តិរស់​នៅ​ផ្ទះលេខ៥ផ្លូវហ្វតធើរៀបុរីប៉េងហួតសង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញកាលពីថ្ងៃទី១៦ខែធ្នូឆ្នាំ២០១៩បានដាក់លិខិតចូលសាលាដំបូងរាជធានី​ភ្នំពេញស្នើសុំឲ្យតុលាការប្រមូលយកវត្ថុតាងដែលសមត្ថកិច្ចបានផ្ញើនៅនឹងរូបលោកជាបណ្ដោះអាសន្នក្នុងពេលកន្លងទៅនោះយកទៅបំផ្លាញ់ចោលតាមនីតិវិធី។ ការស្នើសុំតុលាការនេះបានធ្វើឡើងដោយយោងតាមសាលក្រមព្រហ្មទណ្ឌលេខៈ​៣៥៤៦ចុះថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨របស់សាលាដំបូងរាជធានីភ្នំពេញនិងកំណត់​ហេតុអនុវត្តចុះថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩។ លោកឧកញ៉ាអ៊ុចសម្បត្តិបញ្ជាក់ជូនលោក​ប្រធានតុលាការក្រុងភ្នំពេញថាកាលពីថ្ងៃទី​០៥ខែធ្នូឆ្នាំ២០១៨សាលា​ដំបូងរាជធានី​ភ្នំពេញបានបើកសវនាការជាសាធារណៈជំនុំជម្រះលើសំណុំរឿងព្រហ្មទណ្ឌលេខ៥៣៤០ចុះថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៨ដោយសម្រេចពិន័យជាប្រាក់ចំនួន១០,០០០,០០០(ដប់លាន) រៀលនិងសម្រេចប្រគល់ទីតាំងផ្ទះលេខ០១ផ្លូវQ០៦សង្កាត់ទួលសង្កែខណ្ឌឬស្សីកែវរាជធានីភ្នំពេញដែលត្រូវសមត្ថកិច្ចបិទទ្វារឃ្លុំបេជា​បណ្ដាះអាសន្ននិងវត្ថុតាងចាប់យកចំនួន០៦​មុខជូនម្ចាស់ដើមវិញនិងសម្រេចរឹបអូសវត្ថុតាងqចាប់យកចំនួន១៧មុខទុកបំផ្លាញចោលដូចមានចែងនៅក្នុងសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ៣៥៤៦ចុះថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨របស់សាលាដំបូងរាជធានីភ្នំពេញ។ នៅនៅព្រឹកថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដឹកនាំសមត្ថកិច្ចចំរុះរួមមាននរគបាលនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃនិងមន្ត្រីនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញចុះទៅអនុវត្តសាលក្រមព្រហ្មទណ្ឌស្ថាពរលេខ៣៥៤៦ចុះថ្ងៃទី១២ខែធ្នូឆ្នាំ២០១៨របស់សាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីច្បាប់។នៅពេលអនុវត្តសាលក្រមសមត្ថកិច្ចបានសម្រេចផ្ញើវត្ថុរឹបអូសមួយចំនួននៅនឹងខ្ញុំបាទដើម្បីរក្សាទុកជាបណ្ដោះអាសន្នដោយមូលហេតុថាសមត្ថកិច្ចពុំទាន់មានកន្លែងរក្សាទុកវត្ថុទាំងនោះនៅឡើយដូចមានក្នុងកំណត់ហេតុអនុវត្តចុះថ្ងៃទី០៩ខែមេសាឆ្នាំ២០១៩ភ្ជាប់មកជាមួយស្រាប់។ លោកឧកញ៉ាអ៊ុចសម្បត្តិបន្ថែមថាដោយការផ្ញើវត្ថុរឹបអូសខាងលើនេះគឺត្រូវបានផ្ញើនិងរក្សាទុកនៅក្នុងបរិវេណផ្ទះរបស់ឈ្មោះហ៊ីមសុភ័ក្ក្រស្ថិតនៅទីតាំងផ្ទះលេខ៥ផ្លូវហ្វតធើរៀបុរីប៉េងហួតសង្កាត់ទួលសង្កែ២ខណ្ឌឬស្សីកែវរាជធានីភ្នំពេញហាលថ្ងៃហាលភ្លៀងអស់រយៈពេលជិតមួយឆ្នាំ(រងចាំសេចក្ដីសម្រេចពីតុលាការនិងសមត្ថកិច្ចអនុវត្ត) បើគិតមកដល់បច្ចុប្បន្នដែលវាអាចបង្កឲ្យមានផលប៉ះពាល់ដល់សុខភាពសមាជិកក្រុមគ្រួសាររបស់ខ្ញុំបាទយ៉ាងធ្ងន់ធ្ងរពីព្រោះវត្ថុទាំងនោះគឺជាវត្ថុធាតុដើមដែលបំលែងទៅជាសារធាតុគីមីងាយនឹងប៉ះពាល់ដល់សុខភាពនិងបរិស្ថានប្រសិនបើទុកដាក់មិនបានត្រឹមត្រូវតាមបច្ចេកទេស។ មួយវិញទៀតវត្ថុធាតុដើមមួយចំនួនបានហួសកាលបរិច្ចេទប្រើប្រាស់និងខូចគុណភាពបង្កឲ្យមានក្លិនមិនល្អបង្កឲ្យខូចបរិយាកាសនៅក្នុងបរិវេណផ្ទះរបស់របស់ខ្ញុំបាទនិងផ្ទះរបស់អ្នកជិតខាងរបស់របស់ខ្ញុំបាទព្រមទាំងសាយភាយសារធាតុគីមីផ្សេងៗទៀតបណ្ដាលឲ្យមានបញ្ហាផ្លូវដង្ហើមនិងមេរោគសើស្បែកធ្ងន់ធ្ងរដល់អ្នករស់នៅក្បែរវត្ថុទាំងអស់នោះ។ ដូច្នេះសូមតុលាការនិងសមត្ថកិច្ចជំនាញមេត្តាចាត់វិធានការប្រមូលយកវត្ថុបញ្ញើខាងលើចេញពីផ្ទះរបស់របស់លោកឲ្យបានឆាប់រហ័សបំផុតដើម្បីកុំឲ្យបង្កផលប៉ះពាល់ដល់សុខភាពនិងអាយុជីវិតសមាជិកគ្រួសាររបស់លោកនិងអ្នកជិតខាងរបស់លោក៕

Read More