លោកចៅក្រម រស់ ពិសិដ្ឋ ចេញដីកាចាប់ និងឃុំបុរសម្នាក់ ពាក់ព័ន្ធករណីចេញសែកស្អុយ ប៉ុន្តែត្រូវដោះលែងវិញភ្លាមៗ
(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ តាមដីការបស់ចៅក្រមស៊ើបសួរ ពាក់ព័ន្ធសំណុំរឿង ចេញសែកគ្មានសាច់ប្រាក់។ ជនត្រូវចោទមានឈ្មោះ សឿង រតនា ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាបង្គាប់ឲ្យចាប់ យកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបរកណ៍ដែលអាចជួញដូរបាន
Read More