ប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបដិសេធ ករណីវាយយកម៉ូតូនៅសង្កាត់ព្រៃវែង ថាជនរងគ្រោះទៅប្ដឹងគ្មាន នគរបាលប្រចាំការ
ភ្នំពេញ៖ យោងតាមរយៈផេករបស់ ស្នងការនគរបាល រាជធានីភ្នំពេញ សរសេរបង្ហោះធ្វើការបកស្រាយបដិសេធទាំងស្រុងចំពោះសារព័ត៌មានមួយចំនួនដែលបានចុះផ្សាយថា ពេលជនរងគ្រោះទៅប្តឹងដល់ប៉ុស្តិ៍មិនមានមន្ត្រីណាម្នាក់នៅសោះ។ សមត្ថកិច្ចបញ្ជាក់ថា ករណីនេះ គឺជាករណីពាលសុីពាល ជនរងគ្រោះក៏ធ្លាប់ប្រព្រឹត្តិបទល្មើស ហេីយក៏មានដីការបង្គាប់អោយចាប់ខ្លួនរបស់តុលាការខេត្តកំពង់ស្ពឺផងដែរ ។ ក្រុមព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញក៏ដូចជាអធិការដ្ឋាននគរបាលខណ្ឌដង្កោ ធ្វេីការបដិសេធ និងបកស្រាយបំភ្លឺ ជូនសាធារណ:ជនអោយបានជ្រាបថា ករណីដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយថាមានករណីវាយយកម៉ូតូ ដែលកើតហេតុកាលពីវេលាម៉ោង០១និង៣០នាទី
Read More