Thursday, November 28, 2024
Latest:

Month: January 2020

ព័ត៌មាន​ជាតិ

សមត្ថកិច្ច បញ្ជូនខ្លួនជនសង្ស័យ ៣នាក់ និងគ្រឿងញៀនជាង ១៤គីឡូក្រាម ទៅជូនតុលាការសម្រេចតាមច្បាប់

(ភំ្នពេញ)៖ កម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើស (ក១១) ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនយុវជន ៣នាក់ និងវត្ថុតាងជាគ្រឿងញៀនចំនួនជាង ១៤គីឡូក្រាម ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមច្បាប់។ សូមបញ្ជាក់ថា ជនសង្ស័យទី១ឈ្មោះ ម៉េង ឌី ភេទប្រុស អាយុ

Read More
ព័ត៌មាន​ជាតិ

លោកព្រះរាជអាជ្ញារង ស៉ិត វណ្ណៈ សម្រេចដោះលែងជនជាតិបារាំងម្នាក់ ដែលប្រើហិង្សាលើអ្នកបើកបរ និងវាយកម្ទេចកង់បី​ ឲ្យមានសេរីភាពវិញក្រោយសាកសួររួច

(ភ្នំពេញ)៖ បន្ទាប់ពីកម្លាំងនគរបាលព្រហ្មទណ្ឌ នៃអធិការខណ្ឌទួលគោក កសាងសំណុំរឿងបញ្ជូនខ្លួនជនជាតិបារាំងម្នាក់ទៅតុលាការដើម្បីចាត់តាមច្បាប់កាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ ប៉ុន្តែត្រូវបានលោកព្រះរាជអាជ្ញារង ស៉ិត វណ្ណៈ សម្រេចដោះលែងទៅវិញ ក្រោយពេលសាកសួរចប់។ នេះបើយោងតាមការបញ្ជាក់របស់សមត្ថកិច្ចខណ្ឌទួលគោក។ សូមជម្រាបថា ជនសង្ស័យដែលមានសំណាងត្រូវបានតំណាងអយ្យការដោះលែងនោះ មានឈ្មោះ VERON MAXENCE LUDWIG ភេទប្រុស អាយុ

Read More
សន្តិសុខ​សង្គម

ព្រះពុទ្ធរូបជាច្រើងអង្គ​ ក្នុងវត្តឧណ្ណាលោម ត្រូវភ្លើងឆេះបង្កការភ្ញាក់ផ្អើលទាំងល្ងាច

ភ្នំពេញ​​៖​ អគ្គីភ័យឆាបឆេះព្រះពុទ្ធរូបសាងអំពីឈើ​ខូចខាតជាច្រើនអង្គ​ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង​ សំណាងមិនមានមនុស្សរងរបួស ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០៦និង១០នាទីល្ងាចថ្ងៃទី០៩ខែមករា​ឆ្នាំ​២០២០​ នៅក្នុងវត្តឧណ្ណាលោម​ ភូមិ២​ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ​ រាជធានីភ្នំពេញ​ ។ សមត្ថកិច្ចបានឲ្យដឹងថា អ្នក​មើលការខុសត្រូវព្រះសង្ឃ ព្រះនាម តឺល វ័ន្ត ព្រះជន្ម២៤ឆ្នាំគង់នៅ​វត្តឧណ្ណាលោម​ បានរាយការណ៍ឲ្យសមត្ថកិច្ចមូលដ្ឋានបានដឹងនិងចុះមកជួយអន្តរាគមន៍នឹងហៅរថយន្តពន្លត់អគ្គីភ័យមក​ជួយបាញ់ពន្លត់បានទាន់ពេលវេលាមិនឲ្យរាលដាលដល់កន្លែងផ្សេង។ សមត្ថកិច្ចបានបញ្ជាក់ថា​ មូលហេតុបណ្តាលអោយឆាបឆេះនេះ​

Read More
ព័ត៌មាន​ជាតិ

តុលាការសម្រេចដាក់គុកបុរស ២នាក់ ដែលរកស៊ីលស់ប្លង់ពីធនាគារ ជាបណ្តោះអាសន្ន ពីបទ ចេញសែកស្អុយ និងឆបោកប្រាក់

(ភ្នំពេញ)៖ ទីបំផុត! បុរស ២នាក់ ដែលកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន និងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណី ចេញសែកគ្មានសាច់ប្រាក់ និងឆបោកប្រាក់ ត្រូវបានលោក កី ម៉ាណេរ៉ា ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ សម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ជាបណ្តោះអាសន្ន កាលពីរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ម្សិលមិញ។

Read More
សន្តិសុខ​សង្គម

ជនសង្ស័យ២នាក់ឆក់ទូរសព្ទ័បានសម្រេចតែ​រត់មិនរួចត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

ភ្នំពេញ៖​ កម្លាំងនគរបាលប៉ុស្តិទន្លេបាសាក់​ឃាត់ខ្លួនជនសង្ស័យ២នាក់ក្រោយធ្វើសកម្ម​ភាពឆក់ទូរសព្ទ័​ ជនរងគ្រោះបានសម្រេច​ តែ​រត់មិនរួច​ ហេតុការណ៍នេះបានកើតឡើងកាលពីវេលា​ម៉ោង០៦និង៣០នាទីល្ងាចថ្ងៃទី០៨ខែមករា​ឆ្នាំ២០២០​ នៅចំណុចមុខផ្ទះលេខ61​ ផ្លូវ21​ ភូមិ8​ សង្កាត់ទន្លេបាសាក់​ ខណ្ឧចំការមន រាជធានីភ្នំពេញ​ ។ សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យដែល​ ឃាត់ខ្លួនរួមមាន៖​ ទី១/មានឈ្មោះ​ ផាត់ ហុងសេង​ ភេទប្រុស​ អាយុ១៤ឆ្នាំ​ជនជាតិខ្មែរ​

Read More
ព័ត៌មាន​ជាតិ

នគរបាលខណ្ឌសែនសុខ បញ្ជូនខ្លួនជនជាតិចិនតៃវ៉ាន់ប្រុសស្រី ២នាក់ ដែលពាក់ព័ន្ធរឿងផលិតគ្រឿងញៀន ទៅតុលាការ

(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌសែនសុខ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជូនខ្លួនជនសង្ស័យប្រុសស្រី ២នាក់ ជាជនជាតិចិនតៃវ៉ាន់ ដែលពាក់ព័ន្ធករណី ផលិតគ្រឿងញៀន និងប្រើប្រាស់គ្រឿងញៀន និងប្រើប្រាស់អាវុធខុសច្បាប់ ទៅជូនតុលាការចាត់ការតាមច្បាប់។ បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចជនសង្ស័យទី១ឈ្មោះ ស៊ី អាយអី ភេទស្រី អាយុ២១ឆ្នាំ ជនជាតិចិនតៃវ៉ាន់ មុខរបរ

Read More
សន្តិសុខ​សង្គម

ព្រៃផ្សៃណាស់! បាញ់សម្លាប់មនុស្សដូច​បាញ់​សត្វ

ភ្នំពេញ៖ បុរស​ម្នាក់​ត្រូវ​ជនសង្ស័យជា​ខ្មាន់កាំ​ភ្លើងបាញ់​១គ្រាប់ស្លាប់យ៉ាងអាណោចអធម៌​ នៅលើ​តុ​ ក្នុងហាងផឹកស៊ី មួយកន្លែង​ ​យីហោ​ ហេបភីណេស ស៊ុប និងខារ៉ាអូខេគ្រួសារ​ ហេតុការណ៍បង្កអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនេះបានកើតឡើងកាលពីវេលា​ម៉ោងប្រហែល៥ទៀបភ្លឺ​ ថ្ងៃទី០៩ខែមករា​ឆ្នាំ២០២០​ នៅតាមបណ្តោយផ្លូវលេខ៦៣​(ត្រសក់ផ្អែម) ស្ថិតក្នុងសង្កាត់បឹងរាំង ខណ្ឌ​ដូនពេញ​ រាជធានីភ្នំពេញ​ ។ យោងតាមបុគ្គលិកដែលបំរើការងារ​នៅក្នុង​កើតហេតុ បានអោយដឹងថា​ មុនពេលកើត​ហេតុគេបានឃើញ​ បុរសរងគ្រោះរួមនិងបុរសម្នាក់ទៀតដែលជាជនសង្ស័យបានជិះ​

Read More
ព័ត៌មាន​ជាតិ

លោកចៅក្រម ប៊ុន ធី ប្តូរបទចោទលើលោកប៉ូលីស ហេង សុវណ្ណារ៉ា ពី ប៉ុនប៉ងឃាតកម្ម ទៅជាធ្វើឲ្យខូចខាត និងប្រើអាវុធខុសច្បាប់ ករណីយកកាំភ្លើង AK បាញ់រះផ្ទះពលរដ្ឋជាង១០គ្រាប់នៅខណ្ឌសែនសុខ

(ភ្នំពេញ)៖ ទីបំផុតសំណុំរឿងរបស់ជនត្រូវចោទ ឈ្មោះ ហេង សុវណ្ណារ៉ា ជានាយរងការិយាល័យប្រឆាំងគ្រឿងញៀន (ក៤) ក្រសួងមហាផ្ទៃ ដែលបានប្រើប្រាស់កាំភ្លើង AK បាញ់រះផ្ទះពលរដ្ឋ ប៉ុនប៉ងសម្លាប់ម្ចាស់ព្រោះរឿងគំនុំ នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ត្រូវបានតុលាការបិទការស៊ើបសួរ និងបញ្ជូនទៅជំនុំជម្រះហើយ។ ប៉ុន្តែអ្វីដែលក្រុមគ្រួសារជនរងគ្រោះ និងមហាជនទូទៅ រួមទាំងអ្នកច្បាប់ផង បង្ហាញអំពីការខកចិត្ត

Read More
ព័ត៌មាន​ជាតិ

លោកចៅក្រម រស់ ពិសិដ្ឋ ចេញដីកាចាប់ និងឃុំបុរសម្នាក់ ពាក់ព័ន្ធករណីចេញសែកស្អុយ ប៉ុន្តែត្រូវដោះលែងវិញភ្លាមៗ

(ភ្នំពេញ)៖ បុរសម្នាក់ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាល ចាប់ខ្លួន និងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០២០ តាមដីការបស់ចៅក្រមស៊ើបសួរ ពាក់ព័ន្ធសំណុំរឿង ចេញសែកគ្មានសាច់ប្រាក់។ ជនត្រូវចោទមានឈ្មោះ សឿង រតនា ភេទប្រុស អាយុ ៣៤ឆ្នាំ ត្រូវបានតុលាការចោទប្រកាន់ និងចេញដីកាបង្គាប់ឲ្យចាប់ យកទៅឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារពីបទ មិនបំពេញកាតព្វកិច្ចចំពោះឧបរកណ៍ដែលអាចជួញដូរបាន

Read More
សន្តិសុខ​សង្គម

នគរបាលប៉ុស្តិ៍​ ចាក់អង្រែលើ​ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្រោយគាស់បន្ទប់ជួលលួច​យកម៉ូតូគេចខ្លួនបានជិត៣ខែ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលធ្វើសកម្មភាព​លួចគាស់បន្ទប់ជួលលួចយកម៉ូតូម៉ាកស្កុបពី​មួយគ្រឿងកាលពីថ្ងៃទី១១ខែតុលាឆ្នាំ២០១៩​ រួចបានគេចខ្លួនជិត៣ខែ រហូត​ដល់ថ្ងៃទី០៦ ខែមករា ឆ្នាំ២០២០​ ត្រូវកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ចាក់អង្រែលើ​ ស្រាវជ្រាវ​ ចាប់ឃាត់​ខ្លួនបាន។ សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យមាន​ឈ្មោះ បូ ដារ៉ូ ភេទ ប្រុស អាយុ១៨ឆ្នាំជនជាតិ​ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែកតាគង់

Read More