ភ្នំពេញ៖ បុរសក្លាហានម្នាក់បានចូលទៅកន្លែងម៉ាស្សាវៃសិច យីហោ«លីលី»រួចរាល់គ្មានលុយអោយគេ ក៏កើតជាជម្លោះប្រតាយប្រតប់គ្នា រួចបានយកកាំភ្លើងAKមកបាញ់រះជាច្រើនគ្រាប់បង្កការភ័យខ្លាចយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋដែលនៅក្បែខាង ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង០៧និង៥០នាទីយប់ថ្ងៃទី៣១ មករាឆ្នាំ២០២០ នៅចំណុចផ្លូវបេតុងមុខហាងម៉ាស្សា យីហោ«លី លី» ស្ថិតក្នុងភូមិចំការឪឡឹកទី១ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ បើតាមសម្ដីជនរងគ្រោះមានឈ្មោះ ប៉ោកសេរីវុធ កែភេទជាមនុស្សស្រី បានប្រាប់ឲ្យដឹងថា នៅមុនពលកើតហេតុ បុរសក្លាហានជាជនសង្ស័យបានចូលមកហាង ម៉ាស្សា យីហោ(លី លី)ហើយបានយករូបនាងរួមភេទដោយនិយាយត្រូវគ្នាក្នុងតំលៃ( ២៥ដុល្លារ) លុះពេលពេលរួចរាល់ចេញមកខាងក្រៅវិញនាងទាលុយស្រាប់តែហុចលុយអោយនាង១៤០០០រៀល ខុសពីតំលៃដែលនិយាយគ្នាក៏បានឈ្លោះប្រកែក ប្រតាយប្រតប់ គ្នារហូតខាងនារីម៉ាស្សាចាប់ហែកអាវ បុរសក្លាហាននិងបានទាញម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ស៊េរីឆ្នាំ២០១៨ពាក់ស្លាកលេខភ្នំពេញ1GQ-2181 ដែលបុរសនោះជិះមកយកទុក ហើយស្រែកអោយមិត្តភក្តិដែលនៅហាងក្បែរឲ្យមកជួយ ទើបបុរសជាជនសង្ស័យឈប់ធ្វើសកម្មភាព ។ ប្រភពដដែលបានបន្តទៀតថា ភ្លាមៗបុរសរូបនោះបានដើរចេញទៅបាត់បានប្រហែលជាកន្លះម៉ោង
Read More