អ្នកនាំពាក្យក្រសួងសុខាភិបាល ច្រានចោលការផ្សព្វផ្សាយតាមបណ្តាញសង្គមថាករណីបុរសជនបរទេសដែលដួលសន្លប់បណ្តាលមកពីជំងឺរលាកផ្លូវដង្ហើមថ្មី(កូរ៉ូណា)
ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ដែលបានដួលសន្លប់នៅព្រលានយន្ត អន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃទី០៩ខែកុម្ភៈពេលនេះបានដឹងខ្លួនឡើងវិញជាធម្មតាហើយ រួចបានប្រញាប់ប្រញាល់ទៅកាន់ព្រលានយន្តហោះម្ដងទៀតតែទោះជាយ៉ាងណាជនជាតិបរទេសរូបនោះត្រូវបានយន្តហោះចេញចោល នេះបើតាមការបញ្ជាក់ពីសមត្ថកិច្ច។ ជនរងគ្រោះជាជនជាតិបរទេសរូបនោះមានឈ្មោះ EBRAHIM MAHRAM ALI ABDO ជាជនជាតិយ៉េមែន (Yemen)ដែលបានដួលសន្លប់នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញកាលពីវេលាម៉ោង៩និង៣០នាទី ព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ បង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកដំណើរ និងនៅលើបណ្តាញសង្គម Facebook
Read More