ឯកសណ្ឋាននិស្សិតនគរបាលកម្ពុជាថ្មី ៧ឈុត ត្រូវបានអនុញ្ញាឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ
កណ្តាល ៖ ឯកសណ្ឋាននិស្សិតនគរបាលកម្ពុជាថ្មី ៧ឈុត ត្រូវបានអនុញ្ញាឲ្យប្រើប្រាស់ជាផ្លូវការចាប់ពីថ្ងៃនេះតទៅ។ ឯកឧត្តម នាយឧត្តមសេនីយ៍សាស្រ្តចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងបញ្ជាក់ថា គោលបំណងនៃការបង្កើតឯកសណ្ឋានថ្មីនេះ គឺដើម្បីកំណត់អត្តសញ្ញាណ និងពង្រឹងវិន័យអ្នកសិក្សា ព្រមទាំងមានភាពងាយស្រួលក្នុងការគ្រប់គ្រង និងដើម្បីលើកកម្ពស់កិត្យានុភាពឧត្ដមភាព របស់បណ្ឌិត្យ នឹងអាចប្រៀបធៀបបានជាមួយស្ថាប័នបណ្តុះបណ្តាលកងកម្លាំងនគរបាល នៃប្រទេសនានា ក្នុងក្របខ័ណ្ឌអាស៊ាន និងក្នុងតំបន់។ថ្លែងនៅក្នុងពិធីផ្សព្វផ្សាយអំពីការប្រើប្រាស់ឯកសណ្ឋានថ្មី
Read More