នាយករដ្ឋមន្ត្រី៖ លើពិភពលោកមានជម្លោះផ្នែកសាសនាច្រើនណាស់ ដូច្នេះ ការគ្រប់គ្រងរដ្ឋមួយទាមទារឲ្យមានសុខដុមនីយកម្មផ្នែកសាសនាជារឿងសំខាន់
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា នៅលើពិភពលោកនេះមានជម្លោះផ្នែកសាសនាច្រើនណាស់ ដូច្នេះការគ្រប់គ្រងរដ្ឋមួយ ទាមទារឲ្យមានការធ្វើសុខដុមនីយកម្មលើផ្នែកសាសនា គឺជារឿងសំខាន់ផងដែរ។ សម្តេចថ្លែងបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសសម្តេចអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី ហើយពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។ សម្តេចតេជោ
Read More