ប្រជាការពារខណ្ឌទួលគោកម្នាក់ត្រូវបុរសស្រវឹងស្រាជិះម៉ូតូបុករងរបួសធ្ងន់
ភ្នំពេញ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោកដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ ជាតិស្រវឹង និងរឹតបណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ត្រូវបានបុរសម្នាក់ស្រវឹងស្រាជោគជិះម៉ូតូទៅបុកប្រជាជាការពារខណ្ឌម្នាក់រងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១០និង៤៥ យប់ថ្ងៃទី ២៣ខែកុម្ភៈឆ្នាំ ២០២០ នៅចំណុចមុខទីស្តីការក្រសួងសុខាភិបាល តាមបណ្តោយផ្លូវ ២៨៩ក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។ សមត្ថកិច្ចបានឲ្យដឹងថាជន បង្កមានឈ្មោះ លីម សៃប៉ូ ភេទប្រុស មានកម្រិតជាតិអាកុលក្នុងខ្លួន០/៨៦
Read More