ក្រសួងព័ត៌មាន ព្រមានចាត់វិធានការផ្លូវច្បាប់លើលោក ឃឿន សុឡា ម្ចាស់គេហទំព័រ K01 ករណីផ្សាយព័ត៌មានឯកជនរបស់បុគ្គល, បំពានសេចក្តីថ្លៃថ្នូរនៃសព
ភ្នំពេញ៖ ក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ បានព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះលោក ឃឿន សុឡា ម្ចាស់គេហទំព័រ K01 ចំពោះករណីផ្សព្វផ្សាយព័ត៌មានឯកជនរបស់បុគ្គល ដោយភ្ជាប់ជាមួយនូវអត្តសញ្ញាណសព និងរូបថតសព ដោយបំពានសេចក្តីថ្លៃថ្នូរនៃសព និងគ្មានការយល់ព្រមពីសាច់ញាតិសព។ ការព្រមានចាត់វិធានការផ្លូវច្បាប់នេះ បន្ទាប់ពីគេហទំព័រ K01 បានផ្សាយបង្ហាញពីអត្តសញ្ញាណសព និងរូបថតសព
Read More