កម្ពុជារកឃើញករណីវីរុសCovid-19 មួយទៀតហើយ នៅលើខ្លួនស្ត្រីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ចូលមកកម្ពុជាពីប្រទេសវៀតណាម
ភ្នំពេញ៖ នាព្រលប់ថ្ងៃទី១០ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការក្រសួងសុខាភិបាលបានធ្វើសន្និសីទសារព័ត៌មាន ស្ដីពីករណីវីរុសកូវីដ១៩ ៖ ក្នុងសន្និសីទសារព័ត៌មាននោះដែរលោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា ក្រសួងសុខាភិបាល បានរកឃើញនូវករណីវីរុសកូវីដ១៩ មួយករណីទៀត លើខ្លួនស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ ដែលបានចូលមកខេត្តកំពង់ចាម ប្រទេសកម្ពុជា តាមទូកទេសរណ៍ ដែលចេញពីកំពង់ផែហូជីមីង
Read More