អគ្គស្នងការនគរបាលជាតិ បញ្ជាឲ្យនគរបាលជំនាញចុះឃាត់ខ្លួន និងដកហូតឧបករណ៍ធ្វើតេស្តរកជម្ងឺ Covid-19
ភ្នំពេញ៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគបាលជាតិ បានចេញបទបញ្ជាទៅកាន់នាយកដ្ឋានជំនាញ ឲ្យសហការជាមួយស្នងការដ្ឋាននគរបាលរាជធានី–ខេត្តដើម្បីចុះស្រាវជ្រាវឃាត់ខ្លួនអ្នកផ្សព្វផ្សាយលក់ និងដកហូតឧបករណ៍ធ្វើតេស្តរកជម្ងឺ Covid-19 លើបណ្តាញសង្គមនានា ។ ការចេញបទបញ្ជានេះ បានធ្វើឡើងនៅថ្ងៃទី២៩ ខែមីនា បន្ទាប់ពីមានការណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
Read More