អ្នកកាសែត(គំនិតខ្មែរ)ម្នាក់ត្រូវនគរបាលចាប់ខ្លួនពាក់ពន្ធ័ករណីគ្រឿងញៀន
ព្រះសីហនុ៖ កម្លាំងនគរបាលស្រុកព្រៃនប់ បានឃាត់ខ្លួនជនសង្ស័យម្នាក់ប្រើប្រាស់ប័ណ្ណសម្គាល់ខ្លួនជាអ្នក(កាសែត) តែជាប់ពាក់ព័ន្ធនឹងមុខសញ្ញាចែកចាយគ្រឿងញៀន ហេតុការណ៍ឃាត់ខ្លួនជនសង្ស័យជាអ្នកកាសែតនេះបានធ្វើឡើងកាលពីព្រឹកថ្ងៃទី២១ខែមេសាឆ្នាំ២០២០ នៅភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនមានឈ្មោះ និន សុផល ហៅសុខភេទប្រុសអាយុ៥៦ឆ្នាំ រស់នៅភូមិអូរចំណារ ឃុំអូរឧញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ មានមុខរបរជាអ្នកកាសែត(គំនិតខ្មែរ)តួនាទីជំនួយការចាងហ្វាង។ ក្នុងនោះនគរបាលដកហូតបានថ្នាំញៀនចំនួន៥កញ្ចប់
Read More