ភ្នំពេញ៖ បុរសម្នាក់ត្រូវបានខ្មាន់កាំភ្លើងបាញ់ចំនួន២គ្រាប់ត្រូវ ១គ្រាប់ចំកំប៉េះគូថរងរបួសធ្ងន់ធ្ងរ ៖ ហេតុការណ៍នេះបានបង្កឱ្យការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺថ្ងៃទី២៦ខែមេសា ឆ្នាំ២០២០ នៅចំណុច មុខ សូរិយ៉ាម៉ល តាមបណ្ដោយផ្លូវ៥១(ផ្លូវប៉ាស្ទ័រ)ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះមិនត្រូវបានស្គាល់អត្តសញ្ញាណ នោះទេដោយដឹងថាជាអ្នកដើរថ្មើរជើង។ បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងគេឃើញបុរសរងគ្រោះចេញពីណេតជិតកន្លែងកើតហេតុដោយដើរតាមបណ្ដោយផ្លូវ៥១ ទិសដៅពីជើងទៅត្បូងលុះមកដល់ចំណុចកើតហេតុស្រាប់តែ មានជនសង្ស័យចំនួន៣ នាក់ជិះម៉ូតូ ២គ្រឿងមិនចាំម៉ាកបានដកកាំភ្លើងបាញ់ចំនួន២គ្រាប់សំដៅទៅជនរងគ្រោះបណ្ដាលឱ្យត្រូវចំកំប៉េះគូថដួលដេកនៅកណ្ដាលថ្នល់បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះមកអន្តរាគមន៍
Read More