ជនសង្ស័យម្នាក់ត្រូវបាន នគរបាលចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់សាលាដំបូងខេត្តព្រះវិហារ
ខេត្តព្រះវិហារ៖ កំលាំងនគរបាលជំនាញនៃអធិការដ្ឋាននគរបាលស្រុករវៀង សហការណ៏ជាមួយកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរមណីយ បានឃាត់ខ្លួនជនសង្ស័យម្នាក់កាលពីរសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ អនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនរបស់តុលាការខេត្តព្រះវិហារ ហើយបានរកឃើញគ្រឿងញៀន៣កញ្ចប់។ លោកវរសេនីយ៍ឯក សាយ ដេត អធិការនគរបាលស្រុករវៀងបានអោយដឹងថា ដោយអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ៤៥គព្រ ចុះថ្ងៃទី០៨ខែមេសា ឆ្នាំ២០២០ ដោយលោក ជៀន ស្រស់ ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បង្គាប់អោយចាប់ខ្លួនជនត្រូវចោទឈ្មោះ
Read More