សង្វៀនជល់មាន់ និងអាប៉េាងដ៏ធំ នៅតែបន្តលេងយ៉ាងគគ្រឹកគគ្រេង នៅក្នុងទឹកដីខេត្តតាកែវ
ខេត្តតាកែវ:បើយោងតាមប្រភពពីប្រជាពលរដ្ឋបានរាយការណ៍ ថ្ងៃអង្គារ៍២កើត ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០នេះថារាល់ថ្ងៃនេះ ពលរដ្ឋបានរិះគុណអាជ្ញាធរស្រុកអង្គបុរីគ្មានឆន្ទៈក្នុងការបង្ក្រាបល្បែងសុីសងសង្វៀនជល់មាន់ និងអាប៉េាងដ៏ធំ នៅតែបន្តលេងយ៉ាងគគ្រឹកគគ្រេងដែលមានទីតាំងស្ថិតនៅឃុំអង្គបុរី ស្រុកអង្គរបុរី ខេត្តតាកែវ។ ដូច្នេះសូមសំណូមពរដល់លោកឧត្ដមសេនីយ៍ទោសុខ សំណាងស្នងការនគរបាលខេត្តតាកែវ មេត្តាជួយចាត់វិធានការ បង្រ្កាបល្បែងជល់មាន់ក្នុងទឹកដីស្រុកអង្គរបូរីផងទានដើម្បីសេចក្តីសុខ សុវត្ថិភាពរបស់ប្រជាពលរដ្ឋនឹងដើម្បីគោរពនូវច្បាប់ភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុចរបស់ក្រសួងមហាផ្ទៃដែលចែង៕
Read More