ពេទ្យធ្មេញ យ៉ាន់ ណាលីណា ត្រូវបានតុលាការចោទប្រកាន់ ពីបទ «ឃាតកម្ម» ប្រឈមទោសពី១០ឆ្នាំទៅ១៥ឆ្នាំ
ភ្នំពេញ៖នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ នេះ លោក សឿ ឡុងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ពេទ្យធ្មេញ ឈ្មោះ យ៉ាន់ ណាលីណា ពីបទ «ឃាតកម្ម» តាមមាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធការបើកឡានបុកម៉ូតូមួយគ្រឿងហើយថែមទាំងថយកិនបន្ថែមទៀតរហូតដល់ជនរងគ្រោះស្លាប់យ៉ាងអាណោចអាធ័ម ។ នេះបើតាមប្រភពព័ត៌មានច្បាស់ការណ៍មួយ ។
Read More