មេកន្ទុយលេខម្នាក់លិចលឺពាក្យចាមរាមថា គេកំពុងរត់ការទៅតុលាការ ដើម្បីដោះលែងឲ្យមានសេរីភាព ក្រោយនគរបាលខណ្ឌសែនសុខឃាត់ខ្លួន
ភ្នំពេញ៖ បើយោងតាមប្រភពព័ត៍មានមួយបានលួចបង្ហើបប្រាប់ថា ៖ បុរសម្នាក់ ដែលជាមេកត់កន្ទុយលេខ(ឆ្នោតវៀតណាម) បន្ទាប់ពីកម្លាំងនគរបាលខណ្ឌសែនសុខ ចុះប្រត្តបត្តិការបង្រ្កាប និងឃាត់ខ្លួនជាក់ស្តែង ពាក់ព័ន្ធករណីបើកលេងល្បែងស៊ីសងខុសច្បាប់ ។ ពេលនេះមានអ្នកកំពុងរត់ការទៅតុលាការ ដើម្បីដោះលែងឲ្យមានសេរីភាពឡើងវិញ ។ សូមជម្រាបថា កម្លាំងប៉ុស្តិ៍នគរបាលអូរបែកក្អម ខណ្ឌសែនសុខ បានឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០
Read More