តុលាការបញ្ចប់កិច្ចស៊ើបសួរលើជនជាប់ចោទ ហ៊ុយ សេង មន្ត្រីស្មៀនឃុំព្រះស្រែ និងត្រៀមបញ្ជូនសំណុំរឿងទៅជំនុំជម្រះ
(កំពង់ស្ពឺ)៖ លោក អ៊ី សាវិញ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកំពង់ស្ពឺ បានបញ្ចប់នីតិវិធីស៊ើបសួរ លើជនជាប់ចោទឈ្មោះ ហ៊ុយ សេង ជាមន្ត្រីស្មៀនឃុំព្រះស្រែ នៃស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ពីបទ បរិហារបង្កាច់កេរ្ដិ៍ និងបានញ្ជូនទៅតំណាងអយ្យការពិនិត្យតាមច្បាប់ មុនពេលបញ្ជូនសំណុំរឿងនេះទៅជំនុំជម្រះជាសាធារណៈ។ នេះបើយោងតាមលិខិតជូនព័ត៌មានអំពីការបញ្ចប់ការស៊ើបសួរ របស់សាលាដំបូងខេត្តកំពង់ស្ពឺ។ សូមជម្រាបជូនថា
Read More