អាវុធហត្ថភ្នំពេញ បន្តបេសកកម្ម ចែកម៉ាស ជូនប្រជាពលរដ្ឋក្នុងរាជធានី ជាលើកទី២!
បន្ទាប់ពីចេញប្រតិបត្តិការចែកម៉ាសក្រណាត់ដែលជាអំណោយឧបត្ថម្ភដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ជូនដល់ប្រជាពលរដ្ឋអស់រយៈពេលពេញមួយថ្ងៃតាំងពីព្រឹករហូតដល់យប់រួចមក ពេលត្រឡប់ចូលទីបញ្ជាការវិញ អាវុធហត្ថរាជធានីភ្នំពេញ ពុំបានសម្រាកភ្លាមទេ គឺបានបន្តរំលែកម៉ាសចូលថង់ទាំងយប់ ដើម្បីត្រៀមសម្រាប់បេសកកម្មថ្ងៃទី២។ ការរំលែកម៉ាស ចូលថង់ដាច់ដោយឡែកមួយៗទាំងនេះ គឺដើម្បីរក្សាគុណភាពម៉ាស ឲ្យមានអនាម័យ ដើម្បីចែកដល់ដៃប្រជាពលរដ្ឋ ធានាបាននូវសុវត្ថិភាពកាន់តែខ្ពស់។ លុះមកដល់ព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា
Read More