បង្ក្រាបទីតាំងម៉ាស្សា យីហោ «Diamond Massage» ក្រោយបែកធ្លាយ វីដេអូ តាមបណ្ដាញសង្គម Facebook សង្ស័យបង្កប់សេវាផ្លូវភេទ
ភ្នំពេញ៖ អាជ្ញាធរខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ បានចុះបង្ក្រាប និងបិទអាជីវកម្មទីតាំងម៉ាស្សា យីហោ «Diamond Massage» ក្រោយមានការបែកធ្លាយ ចែកចាយវីដេអូតាមបណ្ដាញសង្គម Facebook សង្ស័យថា ទីតាំងនេះមានបង្កប់សេវាកម្មបម្រើផ្លូវភេទ។ អាជ្ញាធរមានសមត្ថកិច្ចបានឱ្យដឹងថា ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញក្រោមការសម្របសម្រួលពីតំណាងអយ្យការ បានចុះពិនិត្យស្ថានភាពជាក់ស្ដែង ទីតាំងម៉ាស្សា
Read More