បុរសម្នាក់ដេកស្លាប់នៅលើស៊ីក្លូ សង្ស័យថា ប្រហែលជាខ្យល់គរ
ភ្នំពេញ៖ មានបុរសម្នាក់ដេកស្លាប់នៅលើស៊ីក្លូ សង្ស័យថា ប្រហែលជាខ្យល់គរ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុង សង្កាត់មនោរម្យ ខណ្ឌ៧មករា រាជធានីភ្នំពេញ។ បុរសវ័យចំណាស់ម្នាក់ដែលប្រកបរបរធាក់ស៊ីក្លូ បានដេកស្លាប់នៅលើស៊ីក្លូដែលគេសង្ស័យថាប្រហែលជាត្រូវខ្យល់គរ បង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ រួមទាំងកម្លាំងសមត្ថកិច្ច។ រាល់ថ្ងៃគាត់តែងតែឃើញ លោកអ៊ុំចំណាស់ដែលជាជនរងគ្រោះនេះ ពិសាស្រាមិនហូបបាយជារៀងរាល់ថ្ងៃធ្វើឱ្យសុខភាពគាត់ចុះខ្សោយជាលំដាប់រហូតដល់គាត់ស្លាប់ដោយសារខ្យល់គរ ។
Read More