ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែនបានកោតសរសើរដោយស្មោះចំពោះអ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក។ទោះបីសភាពការណ៍នៅលើសកលលោកក៏ដូចជានៅកម្ពុជាកំពុងប្រឈមទៅនឹងការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ទៅក្នុងសហគមន៍ក្តី។អ្នកសារព័ត៌មានបានខិតខំពុះពាររាល់ឧបសគ្គដែលប្រឈមនឹងគ្រោះថ្នាក់និងជំនះរាល់ការលំបាកនានាដើម្បីបំពេញការងាររបស់ខ្លួនយ៉ាងសកម្មក្នុងការផ្សព្វផ្សាយ។ ជាមួយនោះចែករំលែកព័ត៌មានបានរហ័សទាន់ពេលវេលាជូនប្រជាពលរដ្ឋបានដឹងដើម្បីស្វែងយល់អំពីសភាពការណ៍ពិតដែលបានកើតឡើងនៅកម្ពុជានិងការវិវត្តនៃសភាពការណ៍សកលលោក។ជាពិសេសបានផ្សព្វផ្សាយយ៉ាងទូលំទូលាយនិងរហ័សទាន់ពេលវេលានូវវិធានការទាំងឡាយរបស់រដ្ឋាភិបាល ក៏ដូចជាការអប់រំនិងវិធានការសុវត្ថិភាពនានារបស់ក្រសួងសុខាភិបាល។ដើម្បីបង្ការទប់ស្កាត់និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩នៅកម្ពុជាប្រកបដោយប្រសិទ្ធភាពនាពេលកន្លងមក។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទោះបីជាកម្ពុជាមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ជាលើកដំបូងនៅក្នុងសហគមន៍ ក៏បញ្ហានេះរាជរដ្ឋាភិបាលនៅតែអាចគ្រប់គ្រងសភាពការណ៍បាន ។បើធៀបជាមួយប្រទេសក្នុងតំបន់គឺចំនួនអ្នកឆ្លងមេរោគកូវីដ-១៩នៅកម្ពុជាមានចំនួនតិចហើយត្រូវបានព្យាបាលឱ្យជាសះស្បើយដោយគ្មានពលរដ្ឋខ្មែរឬជនបរទេសណាម្នាក់ស្លាប់ដោយសារជំងឺនេះនៅកម្ពុជាឡើយ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះគឺជាជោគជ័យដ៏ធំធេងដោយមានការទទួលខុសត្រូវ
Read More