ចំជាស៊យមែន! មកមើលបងប្អូនឈឺនៅពេទ្យរុស្ស៊ី ស្រាប់តែត្រូវក្រុមចោរឆក់កាបូបលុយបានសម្រេចនៅផ្លូវមុន្នីរ៉េត ក្នុងសង្កាត់ស្ទឹងមានជ័យ២.!
ភ្នំពេញ៖ ស្ត្រីម្នាក់ត្រូវក្រុមជនសង្ស័យ៣នាក់ជិះម៉ូតូឌុបគ្នាមកធ្វើសកម្មភាពឆក់កាបូបលុយបានសម្រេចដែលមានទឹកប្រាក់២០០$ រួចនាំគ្នាជិះគេចខ្លួនដោយសុវត្តិភាព កាលពីវេលាម៉ោង៩ និង១០នាទីយប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅមុខសាលាស្ទឹងមានជ័យ តាមបណ្ដោយផ្លូវ២១៧ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ស្ត្រីរងគ្រោះមានឈ្មោះ មុំ ធីតា អាយុ៣៩ឆ្នាំ មុខរបបកម្មការនីរោងចក្រ ស្នាក់នៅភូមិថ្មគោល២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
Read More