រថយន្តមួយគ្រឿងដឹកថ្នាំពេទ្យ ឆាបឆេះយ៉ាងសន្ធោរសន្ធៅនៅក្រុងសៀមរាប ដោយសារឆ្លងចរន្តអគ្គិសនី
ខេត្តសៀមរាប៖ មានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចខេត្តសៀមរាប ដោយមានរថយន្តម៉ាកស្តារិច មួយគ្រឿងជាកម្មសិទ្ធរបស់ក្រុមហ៊ុន Medibest បានឆាបឆេះដោយសារឆ្លងចរន្តអគ្គិសនីនៅមុខតាប្លូមុខរថយន្ត នៅចំណុចផ្សារកណ្ដាល ខាងមុខឱសថស្ថានព្រះវិហារ។ ហេតុការណ៍ឆាបឆេះនេះ បានកើតឡើងនៅវេលាម៉ោង១៤នឹង០០ នាទីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ស្ថិតក្នុងភូមិមណ្ឌល២ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ តាមការបញ្ជាពីអធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា មានករណីឆេះរថយន្តមួយគ្រឿងនៅចំនុចមុខឱសថស្ថានព្រះវិហារស្ថិតក្នុងក្រុមទី២ ភូមិមណ្ឌល២
Read More