Tuesday, November 26, 2024
Latest:

Day: March 20, 2021

សន្តិសុខ​សង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ជនសង្ស័យចំនួន០៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល ដោយមានការសម្របសម្រូលពីលោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ងារងអមសាលាដំបូងរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវកំណត់មុខសញ្ញា រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន០៤នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុច ផ្ទះជួល ស្ថិតក្នុង ភូមិតាសេក សង្កាត់កំបូល ខណ្ឌកំបូល

Read More
ព័ត៌មាន​ជាតិ

លោកស្រី ឱ វណ្ណឌីន ៖ ទារក និងកុមារ ក៏កូវីដ១៩ មិនលើកលែងដែរ, សូមដាក់ខ្លួននៅក្នុងផ្ទះ បើគ្មានការចាំបាច់ចេញក្រៅ

ភ្នំពេញ ៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាមន្ត្រីជំនាញលើសុខភាពសាធារណៈ បានសម្តែងនូវការតក់ស្លុត និងរន្ធត់ចិត្តជាពន់ពេក បន្ទាប់ពីឃើញជំងឺកូវីដ១៩ បានចាប់ផ្តើមរាតត្បាតទៅលើទារក ទារិកា និងកុមារតូចៗ។ ក្តីរន្ធត់ចិត្ត និងតក់ស្លុតរបស់លោកស្រីរដ្ឋលេខាធិការ ដែលដូចគ្នាទៅនឹងប្រជាពលរដ្ឋខ្មែរដទៃទៀតដែរនោះ គឺបន្ទាប់ពីគេបានឃើញជំងឺកូវីដ១៩ កើតលើកុមារាម្នាក់អាយុ៦ឆ្នាំ នៅយប់ថ្ងៃទី១៩ ខែមីនា

Read More
សន្តិសុខ​សង្គម

តុលាការឃុំខ្លួនជន៤នាក់ ករណីក្លែងបន្លំឯកសណ្ឋាន និងស្លាកសញ្ញាឋានន្តរស័ក្តិ

ព្រះវិហារ៖ តុលាការខេត្តព្រះវិហារបានចេញដីកាសម្រេចលេខ៩៥ចុះថ្ងៃទី១៩ខែមីនាឆ្នាំ២០២១ចេញដោយលោកស្រីថន ប៉ោហៀកចៅក្រមស៊ើបសួរ ឃុំខ្លួនជនសង្ស័យ៤នាក់ជាបុគ្គលិកអង្គការមួយ(សុំមិនបញ្ចេញឈ្មោះ)ជាបណ្តោះអាសន្នពីបទក្លែងបន្លំឯកសណ្ឋានស្លាកសញ្ញាឋានន្តរស័ក្តិ ។ តុលាការឃុំខ្លួនជនសង្ស័យនេះយោងទៅតាមពាក្យបណ្តឹងលេខ០៩៧/២១ប.ណប.ស្ថ.ព.ហ.របស់ក្រសួងបរិស្ថាននៃមន្ទីរបរិស្ថានខេត្តព្រះវិហារដែលចេញមុខប្តឹងដោយលោកមាសញឹមអនុប្រធានមន្ទីរបរិស្ថានខេត្តព្រះវិហារដោយផ្ទាល់។ មន្ត្រីសមត្ថកិច្ចបានឱ្យដឹងថា៖ជនសង្ស័យទាំង៤នាក់នេះឈ្មោះហួនចាន់ធឿនភេទប្រុសអាយុ៥៦ឆ្នាំ,ឈ្មោះសេង និស្ស័យភេទប្រុសអាយុ៥៦ឆ្នាំ, ឈ្មោះខាត ហ៊ុលភេទប្រុសអាយុ៦១ឆ្នាំ, និងឈ្មោះសុខ ហ៊ួតភេទប្រុសអាយុ៥៩ឆ្នាំអ្នកទាំង៤ស្នាក់នៅភូមិស្រយ៉ងជើងឃុំស្រយ៉ងស្រុកគូលេនខេត្តព្រះវិហារ។ ជនសង្ស័យ៤នាក់នេះជាប់ចោទពីបទក្លែងបន្លំនិងប្រើប្រាស់ឯកសណ្ឋានស្លាកសញ្ញាឋានន្តរសក្តិរបស់មន្ត្រីរដ្ឋបាលការពារនិងអភិរក្សធម្មជាតិដើម្បីធ្វើសកម្មភាពល្មើសក្នុងដែនជម្រកសត្វព្រៃគូលេនព្រហ្មទេពកន្លងទៅ៕

Read More
សន្តិសុខ​សង្គម

រលំទ្វារវត្តទឹកថ្លាសង្កត់លើស្ត្រីម្នាក់បែក​ក្បាល​ស្លាប់ ពេលបញ្ជូនដល់មន្ទីពេទ្យ

ភ្នំពេញ​ ៖​ ស្ត្រីជនជាតិខ្មែរម្នាក់បានបែក​ក្បាលស្លាប់ពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរ​ពេទ្យ បន្ទាប់ពីដើរមកបើកទ្វារវត្តឲ្យបុរសជនជាតិបរទេសម្នាក់ជិះម៉ូតូចូល​ ស្រាប់តែ​ដួលរលំទ្វារសង្កត់ពីលើពេញទំហឹង ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤០យប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ នៅចំណុចក្លោងទ្វារវត្តទឹកថ្លា តាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី​ភ្នំពេញ។ សពស្ត្រីរងគ្រោះមិនស្គាល់អត្តសញ្ញាណ​នោះទេស្នាក់នៅក្នុងវត្តទឹកថ្លា មុខរបរជា​បុគ្គលិកវេចខ្ចប់សាកសព។ តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា​ មុនកើតហេតុគេឃើញបុរសជនជាតិបរទេស​ម្នាក់ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌សមួយគ្រឿង ពាក់ផ្លាក លេខភ្នំពេញ1IP.2901​មក​ឈប់នៅមុខក្លោងទ្វារវត្តទឹកថ្លានៅចំណុច​ទីតាំងកើតហេតុខាងលើ

Read More