រដ្ឋបាលស្រុករំដួល បំភ្លឺរឿង អភិបាលស្រុក ស៊ីដាច់លុយជំនួយកូវីដ របស់សម្ដេចតេជោ មិនបើកឲ្យមន្ត្រីថ្នាក់ក្រោម
(ស្វាយរៀង)៖ បន្ទាប់ពីមានការចុះផ្សាយពាក់ព័ន្ធរឿងអាស្រូវរបស់លោក សុខា រ៉ាមអភិបាលស្រុករំដួល ត្រូវមន្ត្រីក្រោមឱវាទទម្លាយរឿងស៊ីដាច់លុយជំនួយកូវីដ របស់សម្ដេចតេជោនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១នេះ រដ្ឋបាលសាលាស្រុករំដួល បានចេញសេចក្ដីបំភ្លឺហើយ។ សេចក្ដីបំភ្លឺរបស់ រដ្ឋបាលសាលាស្រុករំដួល មានដូចខាងក្រោម៖ – ការលើកឡើងរបស់សារព័ត៌មានគឺពុំពិតប្រាកដដូចការលើកឡើងឡើយ –រដ្ឋបាលស្រុកជានិច្ចកាលតែងតែតែអនុវត្តតាមគោលការណ៍ណែនាំនានារបស់ថ្នាក់លើជាពិសេសគោលការណ៍ណែនាំរបស់រដ្ឋបាលខេត្ត ទាំងកិច្ចការងាររដ្ឋបាល ការងារសង្គម។ –រដ្ឋបាលស្រុកតែងបានយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានដែលមានជីវភាពខ្វះខាតនិងតែបានផ្ដល់នូវសំភារៈគ្រឿងបរិភោគឧបភោគថវិកាដើម្បីសម្រួលដល់ជីវភាពរស់នៅនៅទូទាំងស្រុក។ –ការងារខ្លះអនុវត្តមានភាពខ្វះចន្លោះតិចតួចដែលជាហេតុធ្វើឱ្យអ្នកមួយចំនួនមិនពេញចិត្ត
Read More