ចេញប្លន់ ០៥ឆ្នាំ ទាំងក្នុងខេត្តនិងរាជធានី បែរជាអស់លក្ខណ៍ដោយសារ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញក្នុងខណ្ឌកំបូល!
កាលពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១ មានករណីជនសង្ស័យចំនួន ០៤នាក់ បានវាយប្លន់ម៉ូតូមួយគ្រឿង ពីជនរងគ្រោះម្នាក់ នៅចំណុចផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិទូលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។ បន្ទាប់ពីជនរងគ្រោះត្រូវបាន ចោរទាំងនេះវាយប្លន់រួចហើយ ជនរងគ្រោះ ក៏មិនបានដាក់ពាក្យបណ្តឹងឬផ្តល់ព័ត៌មានដោយផ្ទាល់ ដល់សមត្ថកិច្ចកងរាជអាវុធហត្ថ ឲ្យបានដឹងនោះដែរ តែតាមរយៈបណ្តាញក្តាប់ព័ត៌មានថាមានករណីប្លន់ដូចខាងលើ
Read More