អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចុះផ្ទាល់ទាំងកន្លែងទិញនិងកន្លែងលក់ តាមបណ្ដាខេត្តនានា យ៉ាងសកម្មបន្ទាប់ពីបញ្ជារបស់សម្ដេចតេជោនិងសម្ដេចគតិបណ្ឌិត និងបានបញ្ចេញសារមួយនេះ
តាមការចង្អុលបង្ហាញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ខ្ញុំបានសហការជាមួយកងកម្លាំងអង្គរក្ស ឯកឧត្ដម នាយឧត្តមសេនីយ៍ ហ៉ីង ប៊ុនហៀង និងកងកម្លាំងយោធភូមិភាគ៥ ដើម្បីចុះជួយទិញផ្លែមៀនតាង៉ែនប៉ៃលិន បាត់ដំបង ខ្វះទីផ្សារដោយសារកូវីដ-១៩ ដោយបានប្រមូលទិញវគ្គទី២នេះក្នុងមួយថ្ងៃជិត ១០០ តោន។
Read More