តុលាការសម្រេចជំនុំជម្រះផ្ទាល់មនុស្ស៧នាក់ដែលអាជ្ញាធរខណ្ឌចំការមនចាប់ខ្លួនរឿងជុំគ្នាលេងហ្គេមខុសវិធានការ៣កុំ៣ការពារ
(ភ្នំពេញ)៖ តំណាងអយ្យការបានសម្រេចបញ្ជូនជនសង្ស័យទៅតុលាការជំនុំជម្រះតាមរយៈដីការសម្រេចបញ្ជូនរឿងទៅជំនុំជម្រះភ្លាម។ នេះជាការលើកឡើង របស់លោកព្រះរាជអាជ្ញារង ប្លង់ សុផល អ្នកនាំពាក្យ នៃស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ក្រុមជនសង្ស័យទាំង ៧នាក់ដែលត្រូវចាប់បញ្ជូនខ្លួនទៅតុលាការនោះ គឺទទួលបានសេរីភាពវិញហើយបន្ទាប់ពីតុលាការសម្រេចជំនុំជម្រះផ្ទាល់។ សូមជម្រាបថា អាជ្ញាធរខណ្ឌចំការមន កាលពីកណ្ដាលយប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ បានចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខុសច្បាប់មួយកន្លែង
Read More