អ្នកនាំពាក្យស្នងការនគរបាលរាជធានីថា ករណីប្លន់ផ្ទះលោកស្រី អ៊ាន សៀវមុី គឺបាត់តែខ្សែក ៣ខ្សែតែប៉ុណ្ណោះ មិនមានការបាត់បង់លុយដល់លានដុល្លារ ដូចការចុះផ្សាយនោះទេ
ភ្នំពេញ៖ តាមរយៈសេចក្តីបកស្រាយបំភ្លឺព័ត៌មានរបស់អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដែលទទួលបានទាក់ទងទៅនឹងជនមិនស្គាល់មុខមួយក្រុមចូលប្លន់ផ្ទះលោកស្រី អ៊ាន សៀវមុី គឺមិនមានការបាត់បង់លុយរហូតដល់៩ឬ១០លានដុល្លា ដូចសារព័ត៌មានមួយចំនួនបានចុះផ្សាយនោះទេ។ អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តថា មានសារព័ត៌មានមួយចំនួនបានចុះផ្សាយទាក់ទងករណីមានមនុស្សមួយក្រុម បានចូលប្លន់ទ្រព្យសម្បត្តិ នៅផ្ទះលោកស្រី អ៊ាន សៀវមុី ដោយបានប្លន់យកលុយ និងគ្រឿងអលង្កការ សរុប ចំនួន ១០លានដុល្លារ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វេីការបដិសេធចំពោះការចុះផ្សាយពីការបាត់ដ៏ច្រេីនលេីសលុបនេះ
Read More