លោក ហាក់ ពិតជាមានអំណាចមែន បើកទីតាំងជល់មាន់ និងអាប៉ោងបានយ៉ាងរលូន សូម្បីតែ អាជ្ញាធរមានសមត្ថកិច្ចពាក់ពន្ធ័ ក៏មិន ហ៊ានបង្ក្រាប!
ខេត្តត្បូងឃ្មុំ ៖ បើទោះបីជាភូមិ ឃុំមានសុវត្ថិភាពទាំង៧ចំនុចរបស់រដ្ឋាភិបាល ដែលដាក់ចេញដោយក្រសួងមហាផ្ទៃឲ្យមន្ត្រីពាក់ព័ន្ធទាំងអស់អនុវត្ដន៍ទូទាំងប្រទេសក្ដីក៏នៅតែអាជ្ញាធរនឹងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនហាក់មិនគោរពតាមនោះឡើយ។ ជាក់ស្ដែងទីតាំងសង្វៀនជល់មាន់និងអាប៉ោងដែលស្ថិតនៅក្នុងឃុំទួលស្នួល ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ដែលគេស្គាល់ថា ម្ចាស់ទីតាំងមានឈ្មោះ ហាក់ បាននឹងកំពុងបើកដំណើរការលេងបានយ៉ាងរលូនជារាង រាល់ថ្ងៃដោយមិនញញ្ញើតនិងអាជ្ញាធរមាន សមត្ថកិច្ច នៅក្នុងមូលដ្ឋាននោះឡើយ។ ប្រភពពីអ្នកចេញចូលលេងល្បែងសុីសងជល់មាន់និងអាប៉ោងបានខ្សឹបប្រាប់អ្នកសារព័ត៌មាន ថាចំពោះទីតាំងជល់មាន់នឹងអាប៉ោងនេះគឺបើកលេងដុះស្លែរទៅហើយ ម្យ៉ាងវិញទៀតម្ចាស់ទីតាំងបានរត់ការគ្រប់ច្រករហកអស់ហើយ ពោលគឺបើកលេង ម៉ាសេរី
Read More