ស្ងាត់ៗសង្វៀនជល់មាន់និងបាញ់អាប៉ោងនៅក្នុងចំការស្វាយ ស្រុកត្រពាំងប្រាសាទ បើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេងវិញហើយ!
ខេត្តឧត្តរមានជ័យ៖ មានសេចក្ដីរាយការណ៍មកថា ទីតាំងល្បែងស៊ីសងជល់មាន់និងអាប៉ោងមួយកន្លែង ស្ថិតនៅចំណុចក្នុងចំការស្វាយកន្លែងចាស់ដដែល ភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ចូលទៅតាមច្រកផ្លូវអង់តែន០១១ ដែលបានបិទមួយរយៈពេលខ្លីនោះ ឥឡូវនេះមានបុរសជើងខ្លាំងម្នាក់ឈ្មោះ(ស្រួច) កំពុងចេញមុខបើកដំណើរការលេងយ៉ាងគគ្រឹកគគ្រេង អស់រយៈពេលជិតពីរខែវិញហើយ តិចអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធនៅក្នុងមូលដ្ឋានអត់ដឹងទៅ? ប្រជាពលរដ្ឋនាំគ្នាដាក់ការសង្ស័យនិងឆ្ងល់យ៉ាងខ្លាំងថា ទីតាំងបនល្បែងខុសច្បាប់នៅក្នុងចំការស្វាយ ក្រោយបានបិទមួយរយៈពេលខ្លីមក ឥលូវបើកលេងយ៉ាងអាណាធិបតេយ្យបែបនេះ តើអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធដឹងដែរឬទេ ឬមួយក៏អាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធជាអ្នកភ្លើងខៀវទេដឹង?
Read More